ជនសង្ស័យពីរនាក់ធ្វើសកម្មឆក់ទូរស័ព្ទមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ជិះលេីឡាំប្រឺតាមិនបានសម្រេចដោយទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូដួលខ្លួនឯង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២២២ នៅចំណុចមុខបន្ទាយលេខ៩៩ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះពេជ្រ ចាន់រស្មី ភេទប្រុសអាយុ២០ឆ្នាំមុខបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ និងទី២ឈ្មោះវណ្ណ ពិសាល ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ សស្នាក់នៅសង្កាត់អូបែកក្អម។

បើតាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះឡាំប្រឺតា ធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកេីតទៅលិចនិងនិយាយទូរស័ព្ទបណ្តេីរ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JK 8143 ឌុបគ្នាធ្វេីដំណេីរមកពីក្រោយឃេីញឱកាសល្អក៏ធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីភ្ញៀវដែលជិះលេីឡាំប្រឺតាតែមិនបានសម្រេចដោយទាក់ដៃចង្កូតនឹងឡាំប្រឺតាបណ្តាលឱ្យដួលទៅនឹងថ្នល់ត្រូវប្រជាពលរដ្ឋស្រែកថាចោរៗស្របពេលសមត្ថកិច្ចល្បាតមកទាន់ឃាត់ភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវចំនួន៥ដងមកហេីយ។

បច្ចុប្បន្ន នេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមច្បាប់៕ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner