សម្ដេចតេជោស្នើឱ្យបណ្តេញ លោក សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព

ភ្នំពេញ៖ ជាមួយឃ្លីបវីដេអូខ្លីបង្ហាញពីសកម្មភាពលោក សាន ប៊ុនធឿន ដែលគេស្គាល់ថាជាចាងហ្វាងកាសែតអនឡាញមួយ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមល្បីឈ្មោះម្នាក់ផងនោះសម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ចៀសវាងការភាន់ច្រលំ សម្តេចសម្រេចស្នើឱ្យបណ្តេញ សាន ប៊ុនធឿន ពីក្របខ័ណ្ឌកងទ័ព។ នេះបើយោងតាមឆេលណែលតេលេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃទី ២១ ខែសីហានេះ។

សម្ដេចបានសរសេរថា ចរិតពាលរបស់ សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់ សាន ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំង ពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។

សម្ដេចបន្តថា “ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជា
ឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព”៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner