កូនស្រីរបស់មនុស្សជំនិតលោក ពូទីន ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះរថយន្តនៅទីក្រុងមូស្គូ
អត្ថបទដោយ៖
លន់ សារ៉ាត
រុស្ស៊ី៖ របាយការណ៍បង្ហាញថា អ្នកនាង Darya Duginaបានធ្វើដំណើរជាមួយឪពុកជាតិនិយម ដែលជាជំនិតរបស់លោកពូទីន ហើយលោកទេ អាចជាគោលដៅនៃការវាយប្រហារនោះ។
យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្សី បានឱ្យដឹងថា កូនស្រីរបស់អ្នកជាតិនិយមជ្រុលនិយមរុស្ស៊ីម្នាក់ ដែលគេតែងតែហៅថា “ខួរក្បាលរបស់ពូទីន” ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះរថយន្តនៅជាយក្រុងម៉ូស្គូ។
អ្នកស្រី Darya Dugina ដែលឪពុករបស់គាត់ជាអ្នកអត្ថាធិប្បាយនយោបាយរុស្ស៊ី ឈ្មោះថា Alexander Dugin បានទទួលមរណភាពនៅពេលដែលរថយន្ត Toyota Land Cruiser ដែលអ្នកស្រីកំពុងបើកបរត្រូវបានបំបែកដោយការផ្ទុះដ៏ខ្លាំងក្លាប្រហែល 12 ម៉ាយ (20 គីឡូម៉ែត្រ) ភាគខាងលិចរដ្ឋធានីក្បែរភូមិ Bolshiye Vyazemy នៅម៉ោងជាង៩យប់ ថ្ងៃទី២០ សីហា នេះបើយោងតាមអ្នកស៊ើបអង្កេត៕ ប្រភពពី The Guadiana ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ