មនុស្ស​​ ១២ ​នាក់​​ស្លាប់​​​​ក្នុង​​ការ​​វាយ​​ប្រហារ​​ ​​ពី​​ក្រុមសកម្ម​ប្រយុទ្ធ​​​​នៅ​​សូម៉ាលី​​

មនុស្ស​យ៉ាង​ហោច​ណាស់​ ១២ នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រដ្ឋ​ធានីម៉ូហ្គាឌីស៊ូ​នៃ​ប្រទេស​​​សូម៉ាលី​ បន្ទាប់​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុម​អាល់កៃដា​ បើក​ការ​​​វាយ​​ប្រហារ​​លើ​សណ្ឋាគារ​​មួយ​ ដោយ​ចាប់​មនុស្ស​ធ្វើ​ចំណាត់​ខ្មាំង។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​មន្រ្តី​ចារកម្ម​ម្នាក់។​ ​ ​​

​ក្រុម​អ្នក​វាយ​ប្រហារ​ បាន​បំផ្ទុះ​ផ្លូវ​របស់​ចូល​ទៅ​ក្នុង​សណ្ឋាគារ​Hayat ​កាល​ពី​ល្ងាច​ថ្ងៃ​​សុក្រ​ ជាមួយ​នឹង​ការ​បំផ្ទុះ​រថយន្ត​ចំនួន​២​ មុន​ពេល​បើក​ការ​បាញ់​ប្រហារ​។​ ក្រុម​បះបោរ​al Shabaab​របស់​ប្រទេស​សូម៉ាលី​ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​នេះ​។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​មន្រ្តី​ស៊ូម៉ាលី​ ប្រាប់ទីភ្នាក់​ងារ​សារព័ត៌មាន​ AFP កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំងជាង​ ៣០ ម៉ោង​ ​បាន​បញ្ចប់​ហើយ​ ដោយខ្មាំង​កាំ​ភ្លើង​ម្នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​មិន​មាន​ការ​បាញ់​ប្រហារ​តទៀត​នោះ​ទេ​។ ​

​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​ គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​លើក​ដំបូង​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​Hassan Sheikh Mohamud ​ចូល​កាន់​តំណែង​ក្នុង​ខែ​ឧសភា​។​ ក្រុម​ Al Shabaabដែល​ទទួល​ខុស​ត្រូវ​ ​បាន​ប្រយុទ្ធ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​សូម៉ាលី​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ដោយ​ចង់​បង្កើត​ច្បាប់​​​ផ្អែក​លើ​ការ​បក​ស្រាយ​យ៉ាង​តឹង​រឹង​នៃ​ច្បាប់​អ៊ិស្លាមរបស់​ខ្លួន​​​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ពួក​សកម្ម​ប្រយុទ្ធ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​Al Shabaabក៏​បាន​វាយ​ប្រហារ​គោលដៅ​នៅ​តាម​ព្រំដែន​សូម៉ាលី​-អេត្យូពី​ ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​យុទ្ធសាស្ត្រ​ថ្មី​ ចេញ​ពី​ក្រុមនេះ​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner