ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹង បញ្ចប់ការងារទាំងអស់ដោយជោគជ័យ។ ក្នុងនោះលក្ខខណ្ឌត្រង់ថា អ្នកមិនត្រូវរំខានខ្លួន ឯងជាដាច់ខាត។ លើសពីនោះ ប្រសិនបើអ្នកភ្ជាប់ខ្លួនឯងនឹងបញ្ហាពីអតីត នោះអ្នកនឹងកាន់ តែជួបបញ្ហាប្រទាក់ក្រឡាកាន់តែច្រើន។ ដូច្នេះវាអាស្រ័យលោកអ្នកថាត្រូវរៀបចំខ្លួនបែប ណាដើម្បីអាចទទួលបានអំណោយផលនេះ។ ក្នុងនោះដែរ សូមលោកអ្នកនាំយកការងារ សំខាន់មកធ្វើនៅពេលព្រឹកទើបកាន់តែប្រសើរ។ ដោយឡែក ប្រសិនបើលោកអ្នកនឹងធ្វើ ដំណើរផ្លូវឆ្ងាយសូមចេញដំណើរនៅពេលព្រឹកប៉ុណ្ណោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ លើសពីនេះបញ្ហាតូចតាចជាច្រើនកំពុងតែធ្វើឲ្យអ្នកខ្វល់ខ្វាយ និងពិបាករកផ្លូវដោះស្រាយ។ ក្នុងពេលនេះគួរកុំអនុវត្តសកម្មភាពការងារដោយឯកឯង ពីព្រោះភាពខ្វះចន្លោះមានច្រើន ឯកំហុសដែលកើតឡើងក៏ពិបាកដោះស្រាយ។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើពត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ។ ក្រៅពីនេះសូមមានចិត្ត អត់ធ្មត់ ពន្យាយាមរក្សាពាក្យសំដី និងកុំធ្វើអោយពាក់ព័ន្ធនឹងការងាររបស់អ្នកដទៃ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ គួរកុំខ្លាចការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ ធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ អ្វីដែលសំខាន់បំផុត រាសីថ្ងៃនេះសូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម ឬបរាជ័យតិចតួច ដោយរួមទាំងបញ្ហាខ្លះជាមួយថ្នាក់លើក្តី។ កុំមានការបារម្ភសោះឡើយ ពីព្រោះអ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាកៗ និងស្ថានភាពស្មុគ្រស្មាញ។ ក្នុងពេលដំណាលគ្នានេះ សូមលោកអ្នកព្យាយាមបង្កើតការ ទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្បែរខ្លួន ជាពិសេសចូលទៅកៀកនឹងថ្នាក់លើបន្ថែម។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺពិបាកនឹងអាចសម្រេចទៅបានណាស់។ ប៉ុន្តែអ្នកអាចកែប្រែស្ថានភាពបាន ប្រសិនបើអ្នកព្យាយាមឲ្យអស់ពីលទ្ធភាព និងរក្សាអាកប្បកិរិយាល្អជាមួយមនុស្សនៅជុំវិញខ្លួន។ ស្របពេលនេះដែរ សូមកុំបង្ហាញការងារ ឬគំនិតរបស់អ្នកច្រើនពេកទៅកាន់មិត្តរួមការងារ គួរតែរងចាំពេលសិន។ ក្រៅពីនេះសូមលោកអ្នកកុំបាក់ទឹក ចិត្តនឹងបញ្ហា ហើយព្យាយាមដោះស្រាយដោយសន្តិវិធី។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំធ្វើការសន្និដ្ឋានដ៏ប្រញាប់ប្រញាល ពីព្រោះលោកអ្នកនៅមានឳកាសល្អច្រើននៅពេលខាងមុខ។ ក្នុងពេលស្របគ្នានេះសូម ពិនិត្យវាយតម្លៃការងាររបស់ខ្លួន បើកចិត្តទទួលយកយោបល់មនុស្សរួមក្រុម និងបោះបង់ ចោលការសង្ស័យច្រើន។ ហោរាសាស្រ្តណែនាំលោកអ្នកកុំអោយចុះចាញ់ការល្បួង។ ចំណុចសំខាន់ដែលលោកអ្នកត្រូវចងចាំគឺថា ធ្វើយ៉ាងណាកុំឲ្យមានចំណងសេ្នហានៅក្នុង ការិយាល័យ ពីព្រោះវានឹងធ្វើអោយអ្នកមានបញ្ហារវាងទំនាក់ទំនងក្នុងក្រុម ទាក់ទងនឹងការ សម្រេចចិត្តលើការងារតូចធំ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាពអាជីព។ ថ្ងៃនេះអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ ក្រៅពីនេះ សូមកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត ហើយប្រសិនបើអាចធ្វើបាន នោះអ្នកនឹងទទួលបានសំណាងជាប្រាកដណាស់។ ដោយឡែក លោកអ្នកទទួលបានការការសម្រេចចិត្តដែលប្រកបដោយការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មនុស្សនៅក្នុងក្រុមការងារ និងដៃគូជំនួញរបស់អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងលើគម្រោងផែនការ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយប្រុងប្រយ័ត្នអោយបានខ្ពស់។ ចំពោះការនិយាយចរចារឿងគ្មានប្រយោជន៍ គួរជៀសវាងដាច់ខាត។ ដោយឡែកក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នា ហើយមានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមលោកអ្នកព្យាយាមរកពេលវេលាសម្រាក ឬធ្វើដំណើរកំសាន្ត ខ្លះដើម្បីឲ្យអ្នកអាចដកឃ្លាពីបញ្ហាដែលកើតឡើង។ ប្រការដែលត្រូវប្រយ័ត្ន គឺកុំចូលខ្លួនទៅ ពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ បើទោះបីជាយល់ថាគួរយ៉ាងណាក្តី។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ កំរិតនៃលាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ ចំពោះបញ្ហាដែលមិនទាក់ទងការងារគួរកុំយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍ និងកុំធ្វើឲ្យស្ថានភាពរបស់ខ្លួនជំពាក់នឹងបញ្ហា។ លើសពីនេះ អ្នកអាចទទួលអារម្មណ៍ប្រែប្រួល ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមិនងាយជួបនឹងស្ថានភាពអវិជ្ជមាន។ ក្រៅពីនេះ លោកអ្នក ជាអាជីវករ រំពឹងថានឹងទទួលបានគម្រោងថ្មីសម្រាប់អាជីវកម្មនៅក្នុងថ្ងៃនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ ហើយអ្នកនឹងរំពឹងថាទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញច្រើននៅរវាងពេលព្រឹក។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់ប្តូរទាំងនោះមិនរំខានការងារអ្នកទេ តែសុទ្ធជារឿងប្រសើរទៅវិញ។ អាស្រ័យហេតុនេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមរកពេលវេលាសម្រាប់ក្រុមគ្រួសារខ្លះ ធ្វើយ៉ាងណាអោយមានតុល្យ ភាពនឹងការងារទើបជាការល្អប្រសើរទាំងព្រម។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់លោកអ្នកនៅក្នុងថ្ងៃនេះនឹងទទួលបានភាពជោគជ័យ និងភាពរលូនយ៉ាងល្អប្រសើរបំផុត។ គ្មានហេតុផលណាមួយដែលធ្វើឲ្យអ្នកមានការលំបាកឡើយ ដូច្នេះក៏គ្មានហេតុផលណាមួយដែលអ្នកត្រូវរុញ រានោះដែរ។ ប៉ុន្តែប្រហែលជាលោកអ្នកមិនសូវមានពេលវេលាច្រើននោះទេ ហេតុនេះចូរ យកការងារសំខាន់មកធ្វើឲ្យបានឲ្យបានរួសរាន់បំផុត។ ក្រៅពីនេះលោកអ្នកអាចនឹងទទួលបានការផ្តល់ជូននៅការងារបន្ថែមជាងមុន។ ផ្ទុយពីនេះ ចំពោះរឿងលុយកាក់ គឺសូមកុំទាន់ ចំណាយ លុយកាក់ទ្រព្យសម្បត្តិច្រើនពេក រក្សាអ្វីៗអោយមានលំនឹងសិន
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំធ្វើសេចក្តីសន្និដ្ឋានដែលប្រញាប់ប្រញាល។ សមិទ្ធផល ឬការបរាជ័យក្នុងអាជីពគឺគ្រាន់តែបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះសូមបណ្តោយស្ថាន ភាពខ្លះ ហើយធ្វើយ៉ាងណាកុំឲ្យតានតឹងពេក។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នក ផ្តោតទៅលើការងារជាជាងចំណាយពេលវេលាដោយឥតប្រយោជន៍។ ក្រៅពីនេះក៏សូម ប្រុងប្រយ័ត្នខ្លួន ពីព្រោះអ្នកអាចធ្លាក់ខ្លួនទៅក្នុងស្ថានភាពវិកវរបានយ៉ាងងាយ ពិសេសគឺ ស្ថិតនៅត្រង់ចំណុចកណ្តាលនៃបញ្ហាតែម្តង។ ក្នុងនោះដែរ នៅរវាងពេលព្រឹកសូមប្រយ័ត្ន ក្រែងមានរឿងក្តីក្តាំ ឬរបួសស្នាមខ្លះដែលអាចនឹងកើតឡើងជាយថាហេតុ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ នោក្នុងពេលនេះសូមព្យាយាមកែប្រែស្ថានភាពកុំឲ្យតាន តឹង ហើយកុំនាំខ្លួនអ្នកឲ្យអស់កម្លាំង។ ប្រសិនបើអ្នកត្រូវធ្វើការងារជាមួយនឹងផ្នែកក្រាហ្វិច និងការគណនាគួរតែទុកវាសិន ហើយរងចាំឳកាសល្អជាងនេះនៅថ្ងៃបន្ទាប់។ ក្នុងពេលនេះ លោកអ្នកអាចមានមហិច្ចតាទាបក្នុងការងារ ប៉ុន្តែក៏មិនមានហេតុផលដែលអ្នកត្រូវលំបាក ទេ ពីព្រោះអ្នកនៅតែមានឳកាស និងពេលវេលាច្រើន ដើម្បីអនុវត្តផែនការរបស់អ្នក ដូច្នេះអ្នកមិនគួរបង្ខំខ្លួនឲ្យធ្វើការលើសលុបពេកទេ។ ក្រៅពីនេះ មិនគួរធ្វើអោយមានការ ភ្ញាក់ផ្អើលខ្លាំងទៅដល់មនុស្សរួមការងារទេ សន្សឹមៗ ហើយដាច់ខាតមិនអាចប្រថុយប្រថាន សោះឡើយ។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ខាល មមែ វក រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលជា ពិសេសសម្រាប់ការចរចា និងការបោះទុនលើជំនួញ។