ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ១៦លានរៀល ប្រគល់ជូនដល់គ្រួសារសពសមាជិក ស.អ.ក ចំនួន ៤គ្រួសារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានអញ្ជើញដឹកនាំ អនុប្រធាន សមាជិក ស. អ. ក ខេត្ត និងក្រុងតាខ្មៅ អញ្ជើញ ចុះសួរសុខទុក្ខដល់ខ្នងផ្ទះ និងនាំយកថវិកាប្រគល់បេឡាមរណៈសង្គ្រោះចំនួន ១៦.០០០.០០០លានរៀល ជូនដល់គ្រួសារសពសមាជិក ចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងឱកាសនេ ឯកឧត្តម ប្រធានសមាគមខេត្ត បាននាំមកជាមួយនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារសពអតីតយុទ្ធជន ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ សមាជិកគ្រប់ពេលវេលា ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធាន ស. អ. ក បានបញ្ជាក់ទៅដល់គ្រួសារពអតីតយុទ្ធចនកម្ពុជាខេត្តកណ្តាលដែរថា ថវិកាបេឡាមរណៈសង្គ្រោះ គឺជាការផ្តួចផ្ដើមឡើង របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសព ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជួយឧបត្ថម្ភដល់គ្រួសារសព អតីតយុទ្ធជនទាំង៤គ្រួសារ នូវ អង្ករចំនួន ៥០ គីឡូក្រាម រួមជាមួយនិងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ ។
ក្រុមគ្រួសារសមាជិកអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោហ៊ុនសែនដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេច ព្រមទាំងថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គលេខាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជា និងប្រធានកិត្តិយស ប្រធាន អនុប្រធាន ស. អ. ក ខេត្តកណ្តាល សូមប្រកបបាននូវសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺចង្រៃទាំងឡាយទាំងពួង សម្រេចជោគជ័យភារកិច្ចការងារ និងសូមទទួលបាននូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ ៕ ង៉ាន់ ទិត្យ



