សម្តេចក្រឡាហោម៖ កំណែទម្រង់លើកងកម្លាំងនគរបាលនេះ គឺជាការងារអាទិភាព
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលនេះ គឺជាការងារអាទិភាពមួយ ដែលត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ហើយ ការងារនេះក៏បានកំណត់ក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ដូចនេះក្នុងឱកាស អញ្ជើញ សួរសុខទុក្ខសិស្សនគរបាលវគ្គ បណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាល ជាតិភូមិភាគ១ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការធ្វើកំណែ ទម្រង់លើកងកម្លាំងនគរបាល នេះគឺជាការងារអាទិភាពមួយដែល ត្រូវបានយកចិត្តទុកដាក់ខ្ពស់ហើយការងារនេះក៏បានកំណត់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបានផ្ដោត សំខាន់ និងជា អាទិភាពទៅ លើការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកង កម្លាំងនគរបាលជាតិតាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ និងប្រកប ដោយគុណភាព ដើម្បីកសាងធនធានមនុស្សផ្នែកនគរបាល ឱ្យបំពេញ ភារកិច្ចស្នូលរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ហេតុនេះ ក្រសួងមហាផ្ទៃត្រូវតែបន្តនិងធានាឱ្យការងារបណ្ដុះបណ្តាលនេះប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព និងចីរភាព។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តទៀតថា ការងារ បណ្តុះបណ្តាលមន្រ្តីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្ត ធ្វើជាប់ជាប្រចាំ ពីព្រោះការបណ្តុះបណ្តាលបានផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើន ក្នុងការធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយា ល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិលើគ្រប់វិស័យព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួល ខុសត្រូវខ្ពស់របស់បណ្ឌិត្យសភា នគរបាល កម្ពុជាអង្គភាពពាក់ព័ន្ធនិងសាលានគរបាលជាតិភូមិភាគនានា ដែល បាន សហការល្អរៀបចំវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់សម្រាប់សិស្ស នគរបាលក្របខណ្ឌថ្មីនេះ ឱ្យដំណើរការបានល្អស្របតាមកម្មវិធីសិក្សា ដែលបានកំណត់។

ក្នុងឱកាសនេះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជា អធិបតីក្នុងពិធីបើកការ ដ្ឋានស្ថាបនាផ្លូវបេតុងនិងប្រព័ន្ធលូបង្ហូរ ទឹកនៅក្នុងសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង នេះផងដែរ៕ ដោយ៖ រ៉ាវុធ
