អាមេរិកព្រួយប្រារម្ភយ៉ាងខ្លាំង អំពីអំពើហិង្សានៅព្រំដែនស៊ីរី-តួកគី
អ្នកនាំពាក្យក្រសូងការបរទេសលោក Ned Price បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះឡើងអំពើហិង្សាថ្មីៗនេះ នៅតាមបណ្តោយព្រំដែនភាគខាងជើងស៊ីរីជាមួយប្រទេសតួកគី។
លោក Ned Price បានថ្លែងថា៖«អាមេរិកព្រួយបារម្ភយ៉ាងអំពីការវាយប្រហារនាពេលថ្មីៗនៅតាមបណ្តោយខាងជើងស៊ីរីនិងបានជំរុញឱ្យភាគីទាំងអស់រក្សាមាគ៌ាបទឈប់បាញ់រយៈពេលប៉ុន្មានថ្ងៃ ក្រោយពីការកើនឡើងការវាយប្រហារក្នុងតំបន់នោះដែលតាមការរាយការណ៍បានបណ្តាលឱ្យជនស៊ីវិលយ៉ាងតិច២១នាក់ស្លាប់ក្នុងនោះក៏មានក្មេងៗដែរ»។
លោក Price បានបន្តថា៖«យើងសោកស្តាយយ៉ាងចំពោះការស្លាប់និងរងរបួសជនស៊ីវិលនៅក្នុងតំបន់ Al-Bab, Hasakah និងកន្លែងផ្សេងទៀតដោយបានបន្ថែមថា អាមេរិកនៅតែប្តេជ្ញាយកឈ្នះក្រុមIS និងដំណោះស្រាយនយោបាយចំពោះវិបត្តិស៊ីរី»។
ការបង្ហូរឈាមថ្មីៗនេះ បានកើតឡើងប្រឆាំងនឹងភាពតានតឹងដែលបានជំរុញឱ្យកងកម្លាំងស៊ីរីដឹកនាំដោយឃើដ (SDF)ប្រឆាំងនឹងទាហានតួកគី។
កាលពីសុក្រុងសប្តាហ៍មុន អាជ្ញាធរឃើដបាននិយាយថា ការវាយប្រហារនៅពេលព្រឹកព្រលឹមដោយដ្រូនតួកគី១គ្រឿងបានចំមជ្ឈមណ្ឌលបណ្តុះបណ្តាកសម្រាប់ក្មេងស្រីនៅក្នុងតំបន់Shmouka នៅក្បែរតំបន់ Hasakeh នៅភាគឦសាន បណ្តាលឱ្យក្មេង៤នាក់ស្លាប់និង១១នាក់ផ្សេងទៀតរងរបួស។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅអង់គ្លេសបានអះអាងបញ្ជាក់ពីចំនួនអ្នកស្លាប់ទាំងនោះ។
ក្រុមឃ្លាំមើលនោះបាននិយាយថានៅក្នុងទីក្រុង Al-Bab ជាទីក្រុងមួយនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងស៊ីរីដែលស្មោះត្រង់នឹងទីក្រុងអង់ការ៉ាកងកម្លាំងគាំទ្ររបបស៊ីរីបានបាញ់កាំភ្លើងធំទៅលើផ្សារមួយដោយបណ្តាលឱ្យជនស៊ីវិល១៧នាក់ និង៣៥នាក់រងរបួស។
អ្នកឆ្លើយឆ្លងសារព័ត៌មាន AFPម្នាក់ បាននិយាយថា ការវាយប្រហារទៅលើទីក្រុងនៅក្បែរព្រំដែនស៊ីរី-តួកគី បានបំផ្លាញផ្សារមួយ ដោយបណ្តាលបំណែកសាកសពខ្ទាត់រប៉ាត់រប៉ាយនិងខូតខាតរទេះរុញ ជាច្រើនគ្រឿង។
អ្នកនាំពាក្យSDFជាកងទ័ពឃើដស៊ីរីបានបដិសេធថាមិនមានការពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនោះទេ។
ចំណែកទីក្រុងអង់ការ៉ា បានចាត់ទុកសមាសភាពឃើដដ៏សំខាន់នៃSDF ដែលចងសម្ព័ន្ធជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងក្រុមជីហាដIS ជាអង្គការភេរវកម្មមួយដែលមានទំនាក់ទំនងទៅនឹងការបះបោរឃើដក្នុងដែនដីរបស់ខ្លួនផ្ទាល់។
តួកគីបានគំរាមកំហែងចាប់តាំងពីខែឧសភា ដើម្បីចាប់ផ្តើមវាយប្រហារថ្មីមួយនៅស៊ីរីភាគខាងជើងហើយមន្ត្រីឃើដនិងក្រុមឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ដ្រូនតួកគី ជាច្រើនគ្រឿងបានវាយប្រហារទៅលើតំបន់នានាគ្រប់គ្រងដោយSDF។
កងកម្លាំងរបបស៊ីរី បានដាក់ពង្រាយនៅក្នុងតំបន់មួយចំនួនដែលគ្រប់គ្រង់ដោយក្រុមសកម្មប្រយុទ្ធឃើដនៅក្បែរព្រំដែនជាមួយតួកគីជាផ្នែកនៃកិច្ចព្រមព្រៀងនានាដែលមានបំណងទប់ស្កាត់កិច្ចប្រតិបត្តិការថ្មីរបស់តួកគី។
លោកប្រធានាធិបតី រ៉េសិប តៃយីប អេរដូហ្គែន បានថ្លែងថា តួកគីមិនសម្លឹងមើលដើម្បីដណ្តើមកាន់កាប់ទឹកដីណាមួយរបស់ស៊ីរី ទោះបីជាមានការបង្កើនការវាយប្រហារទៅភាគខាងជើងនៃប្រទេសនេះក្តី៕

ប្រភព៖ Alaraby