អប្សរាព្រឹកនេះ ២៤ សីហា ២០២២

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D1    កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីខ្សោយដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃស្អែក៕…ឃ្លីប…(ដោយ៖សេឌី)

HS2 – ឆ្លើយតបទៅនឹងការចោទប្រកាន់លើលោក ហ៊ុន ម៉ាណែត ដែលបានទៅធ្វើទស្សកិច្ចនៅប្រទេសវៀតណាម ដែលថាទៅសុំការគាំទ្រពីវៀតណាម ដើម្បីធ្វើ ជាបេក្ខភាពជានាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាមិនមានតម្រូវកាទៅសុំការគាំទ្រ ដើម្បីធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ពីប្រទេសណាទាំងអស់ គឺត្រូវការតែមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯងតែប៉ុណ្ណោះ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។…ឃ្លីប…(4:27)

HS3 – សម្តេចតេជោ ហ៊ុន សែន ថា បើគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា ដឹងតែមានសង្រ្គាមតែម្តង ព្រោះថា ក្រុមជ្រុលនិយម ប្រើនយោបាយសង្គ្រាម ដូចជាត្រៀមរឹបអូសពីអ្នកមានជួយអ្នកក្រ ដើម្បីឡើងកាន់អំណាច។ ចំណុចនេះ បញ្ជាក់ថា បើអ្នកទាំងនោះចិត្តសឿងដាក់ចេញជាកម្មវិធីនយោបាយ ដើម្បីប្រកួតក្នុងការបោះឆ្នោតខាងមុខតែម្តងទៅ៕…ឃ្លីប…(13:45)

HS4 – សម្តេចតេជោ ហ៊ុន សែន មិនបានអប់រំកូនអោយធ្វើមេចោរទេ នេះជាសារបញ្ជាក់ បើ ហ៊ុន ម៉ាណែត មិនគ្រប់លក្ខខ័ណ្ឌទេ គឺមិនអនុញ្ញាតិអោយប្រទេសកម្ពុជាបំផ្លាញដោយដៃ កូនហ៊ុនសែនឡើយ ហើយបើគណបក្សប្រជាជនមិនពេញចិត្តហើយ ក៏មិនបានដែរ។…ឃ្លីប…(4:58)

វគ្គទី២

B2      ក្រសួងអប់រំ សម្រេចលើកពេលឈប់សម្រាក វិស្សមកាល ចាប់ពីថ្ងៃទី១ ដល់៣០ ធ្នូ ឆ្នាំ២០២២ ៕ …ឃ្លីប…

V2 – ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ដចុះពិនិត្យទីតាំងអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ៕…អានផ្ទាល់

D5  សម្តេច ក្រហោម ស ខេង គូសបញ្ជាក់ថា ការបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវបន្តធ្វើឲ្យជាប់ជាប្រចាំ៕…លោក ដេង ម៉ាវិន …ឃ្លីប…

D7  គណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅកម្ពុជា៕…អានផ្ទាល់ (ដោយ៖សេឌី)

B3      រដ្ឋបាលខេត្តស្វាយរៀង ច្រានចោលការចោទប្រកាន់ ចំពោះការផ្សាយ របស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធ រឿងរ៉ាវនៅស្នងការដ្ឋាន នគរបាលខេត្ត ៕ …ឃ្លីប…

D2  អភិបាលខេត្តបាត់ដំបង ដាក់ចេញវិធានការការងាររៀបចំសណ្តាប់ធ្នាប់ ការងារកែលម្អសំយ៉ាបផ្ទះ ការតាំងស្លាកយីហោ ការកំណត់នូវពណ៌ផ្ទះក្នុងតំបន់អភិរក្ស និងសណ្តាប់ធ្នាប់ការលក់ដូរតាមផ្ទះ និងតាមទីផ្សារនានា ក្នុងក្រុងបាត់ដំបង ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

វគ្គទី៣

B6      ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងដីសម្បទានសង្គមកិច្ច  សម្រាប់ផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ ៕ …ឃ្លីប…

B7      អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន នៅឃុំក្រយា ៕ …ឃ្លីប…

D3   អាជ្ញាធរខេត្តកំពង់ស្ពឺ ជម្រុញដល់មន្ទីរស្ថាប័នពាក់ពន្ធ័ឱ្យមានការ ការពារលើកុមារដើម្បីបញ្ជៀសការកេងប្រវ័ញ្ច និងរំលោភបំពាន ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

BT1    លោកជំទាវ ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេស នៃបុរីទារក និងកុមារជាតិ ៕ …ឃ្លីប…

D4  សាខាកាកបាទក្រហមខេត្តបាត់ដំបង ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន២៥៦គ្រួសារ រស់នៅតាមខ្នងទំនប់”អាងភាស” ក្នុងឃុំពាមឯក នៃស្រុកឯកភ្នំ.៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

B4      អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំ ស្តីពី ការអនុវត្តវិធានការរដ្ឋបាល ជំរុញការអនុវត្តគម្រោង អភិវឌ្ឍន៍វ៉ៃគោជំហានទី២ ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 – ជនជាតិអង់គ្លេស ចាប់ផ្តើមយកអុសដុតក្នុងចង្ក្រាន ដើម្បីរក្សាកំដៅសីតុណ្ហភាពកុំឱ្យរងា និងដើម្បីកាត់បន្ថយការចំណាយលើវិក័យប័ត្រថាមពល ដែលកំពុងកើនឡើង
G2 – ក្រុមអ្នកស្រាវជ្រាវថា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់បានទិញប្រេងឥន្ធនៈពីរុស្ស៉ី ក្នុងទឹកប្រាក់ ៥.៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែបន្ទាប់ពីការលុកលុយ
G3 – ស្ថានទូតអាមេរិក ជំរុញពលរដ្ឋខ្លួនឲ្យចាកចេញពីអ៊ុយក្រែន ក្រោមក្តីបារម្ភថា រុស្ស៉ីអាចនឹងបង្កើនការវាយប្រហារ
G4 – មេដឹកនាំតៃវ៉ាន់ព្រមានថា អ្នកដែលហ៊ានឈ្លានពានដែនកោះនេះ នឹងត្រូវលះបង់តម្លៃយ៉ាងធំធេង
G5 – នាយករដ្ឋមន្ត្រីជប៉ុន ណែនាំឱ្យគណៈរដ្ឋមន្ត្រី បន្តដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី និងគាំទ្រអ៊ុយក្រែន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner