អឺរ៉ុបប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០០ឆ្នាំ

ព្រុចសែល៖ ទីភ្នាក់ងារសហភាពអឺរ៉ុបបាននិយាយថា អឺរ៉ុបកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលយ៉ាងហោចណាស់ ៥០០ឆ្នាំ ដោយ២ភាគ៣នៃទ្វីបនេះស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ឬការព្រមាន ក៏ដូចជាកាត់បន្ថយការដឹកជញ្ជូនតាមផ្លូវទឹក ការផលិតអគ្គិសនី និងទិន្នផលនៃដំណាំមួយចំនួន។

របាយការណ៍ប្រចាំខែសីហា របស់អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (EDO)ដែលគ្រប់គ្រងដោយគណៈកម្មការអឺរ៉ុប បានឱ្យដឹងថា ៤៧ភាគរយនៃទ្វីបអឺរ៉ុបកំពុងស្ថិតក្រោមលក្ខខណ្ឌព្រមាន ដោយសារកង្វះសំណើមនៅក្នុងដី ហើយ ១៧ភាគរយទៀតស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដោយសារផលប៉ះពាល់ជាអវិជ្ជមានលើផលដំណាំ ។

ភាគច្រើននៃទ្វីបអឺរ៉ុបបានប្រឈមមុខនឹងសីតុណ្ហភាពក្តៅគគុកជាច្រើនសប្តាហ៍នៅក្នុងរដូវក្តៅនេះ ដែលធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែអាក្រក់ បង្កជាភ្លើងឆេះព្រៃ ការព្រមានអំពីបញ្ហាសុខភាព និងបានជំរុញឱ្យមានការអំពាវនាវឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែងទិន្នផលដំណាំរដូវក្តៅបានធ្លាក់ចុះយ៉ាងគំហុក ដោយនៅក្នុងឆ្នាំ ២០២២នេះ ទិន្នផលពោតបានធ្លាក់ចុះ ១៦% ផ្កាឈូករ័ត្នធ្លាក់ចុះ ១៥% និងសណ្តែកសៀងធ្លាក់ចុះ ១២% ៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner