បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ពីបទឆបោក ”មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍អាចជួញដូរបាន”

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ជាប់សង្ស័យ ពីបទ “ឆបោក” បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការ ទៅតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួន បុរសម្នាក់ ខាងលើ បានធ្វើឡើងតាមដីការបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការសាក សួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ ឈ្មោះ ប៉ូ សំណាង។

បើយោងទៅតាមដីការរបស់ព្រះរាជអាជ្ញា បានឱ្យដឹងថា ជនសង្ស័យឈ្មោះ តាំង គឹមឡុង អាយុ ៣៥ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ផ្ទះលេខ៩អា ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ូ សំណាង។

តាមសម្តីជនរងគ្រោះឱ្យដឹងថា រូបគាត់ បានដឹងថា ជនសង្ស័យឈ្មោះ តាំង គឹមឡុង រូបនេះ មានឈ្មោះ មិនល្អនៅក្នុងមុខរបររកស៉ីលើវិស័យទូរស័ព្ទ ក៏ប៉ុន្តែដោយ មានការអាណិតអាសូរដល់ជនសង្ស័យ ទើបរូបគាត់ បានសម្រេចចិត្តឱ្យជនសង្ស័យទិញទូរស័ព្ទជំពាក់ គឺប្រគល់ប្រាក់លើវិក្កយបត្រចាស់ និងជំពាក់ លើ វិក្កយបត្រថ្មី។ ប៉ុន្តែជនសង្ស័យរូបនេះ មិនបានធ្វើអ្វី ទៅតាមការសន្យានោះទេ រហូតគាត់ បានអនុគ្រោះ ដល់ជនសង្ស័យបង់រំលស់ខ្លួន ជាដំណាក់កាល រយៈ ពេលមួយឆ្នាំ តែជនសង្ស័យបែរជាគេច វេសមិនព្រម ដោះស្រាយនោះទេ។ អ្វីដែលកាន់តែហួសចិត្ត គឺប្អូនប្រុសរបស់ជនសង្ស័យ បានឱ្យមេធាវីទូរស័ព្ទ មកគំរាម រូបគាត់ ដែលជាម្ចាស់បំណុលទៅវិញ ។ដូច្នេះ ហើយរូបគាត់ក៏សម្រេចចិត្ត ប្តឹងមកសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ ។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ កំពុងតែស្ថិតនៅ ក្នុងដំណាក់កាល តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរនៅឡើយ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner