ក្តីរំពឹងដ៏កក់ក្តៅ ៖១១ខែក្រោយខេត្តស្វាយរៀង នឹងក្លាយ ជាខេត្តដែលគ្មានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ
ស្វាយរៀង៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោស សម្អាតមីន នៅខេត្តស្វាយរៀង ក្រោមគម្រោងសម្តេច តេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដី មានសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងពិធីនេះឯកឧត្តមលី ធុជ បានថ្លែថា បន្ទាប់ពី ទទួល ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា អាជ្ញាធរមីន បានពង្រាយ កងកម្លាំងបោស សម្អាតមីនរបស់ស៊ីម៉ាក់ក្នុងខេត្តចំនួនប្រាំខេត្ត ដើម្បី ប្រកាស ជាខេត្តអស់មីន។ខេត្តទាំងប្រាំនេះមាន៖ ខេត្ត កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ដែលមានទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រ ក្រឡា។
ងាកមកខេត្តស្វាយរៀងឯណេះវិញឯកឧត្តមបានបញ្ជាក់ថា ការងារបោសសម្អាតមីននៅខេត្តស្វាយរៀង នឹងត្រូវ បញ្ចប់ ក្នុងរយៈពេល ១១ខែ គិតចាប់ពីខែសីហា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ដើម្បីប្រកាស ខេត្ត ស្វាយរៀង ជាខេត្តអស់មីន។ខេត្តនេះ ត្រូវបោសសម្អាត មីនក្នុងទំហំផ្ទៃដីមានមីន ១២,៣៨ គីឡូម៉ែត្រក្រឡា ។
ក្នុងជំនួបដ៏កក់ក្តៅនេះដែរឯកឧត្តម បានស្នើសុំឲ្យកង កម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ត្រូវធ្វើការបោសសម្អាត និងកម្ទេចគ្រាប់មីនឲ្យអស់ពីទឹកដីខេត្តស្វាយរៀង ដើម្បី ផ្តល់ ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនដល់បងប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។លោកបញ្ជាក់ថា” ខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន”។
ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូនដល់មន្រ្តីរាជការ អ្នកដោះមីន និងបង ប្អូន មាន ពិការភាពទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ ផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន វិបុល ក្នុងនាម រដ្ឋបាល ខេត្ត សូមប្ដេជ្ញាគាំទ្រ និងចូលរួមសហការយ៉ាង ពេញទំហឹងជាមួយកម្លាំងអាជ្ញាធរមីន កម្លាំងប្រតិបត្ដិករ បោសសម្អាតមីន ស៊ីម៉ាក់ និងបានអំពាវនាវដល់ ប្រជាពល រដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះផ្សេងៗ សូមសហការផ្ដល់ព័ត៌មាន អំពីទីតាំងទាំង នោះ ដល់អាជ្ញាធរដែនដី កម្លាំងបោសសម្អាតមីន ដើម្បី រៀបចំផែនការធ្វើការបោសសម្អាត ប្រមូលយកទៅ កម្ទេច ចោល សំដៅធានាផ្ដល់សុវត្ថិភាពដល់ការប្រើប្រាស់ដី ។លោកស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក លក្ខណៈ ងាយស្រួល និងផ្ដល់កិច្ចសហការពេញលេញ ដល់កម្លាំងប្រតិបត្ដិករបោសសម្អាតមីនស៊ីម៉ាក់ ដែល កំពុង អនុវត្ដក្រោមគម្រោង សម្ដេចតេជោ សម្រាប់ សកម្មភាព មីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ឲ្យបំពេញការងារប្រកប ដោយសុវត្ថិភាព និងជោគជ័យតាមផែនការ ដែលបានគ្រោងទុក ។
គួរបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការ អគ្គ លេខា ធិការរង លោក លោកស្រី ប្រតិភូ អាជ្ញាធរមីន ឯកឧត្ដមអគ្គនាយក មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា អភិបាលរងខេត្ត ស្នងការរង នគរបាលខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីកងកម្លាំង ប្រតិបត្តិករបោសម្អាតមីន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិ អនុភូមិ លោក លោកស្រីដែលពិការក្នុងសម័យ សង្គ្រាម ជា ច្រើននាក់ទៀត៕
ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្រ្តីរាជការ អ្នកដោះមីន និងបងប្អូនមានពិការភាពទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
ពិធីមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ អគ្គ លេខា ធិការរង លោក លោកស្រីប្រតិភូអាជ្ញាធរមីន ឯកឧត្ដមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីកងកម្លាំងប្រតិបត្តិករបោសម្អាតមីន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិ អនុភូមិ លោក លោកស្រីដែលពិការក្នុងសម័យសង្គ្រាមជាច្រើននាក់ទៀត៕ ដោយ៖នុត នាង





