កិច្ចប្រជុំស្តីពីការងារកសាងសំណុំរឿង និងការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំ កិច្ចប្រជុំ ស្តីពី ការងារកសាងសំណុំរឿង ការងារស៊ើប អង្កេតបទល្មើសសម្អាតប្រាក់ ការងារបញ្ចូលទិន្នន័យ សំណុំរឿងក្នុងប្រព័ន្ធ Database System និងលើក ទិស ដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលួមពីលោកនាយ-នាយរងការិយាល័យប្រឆាំងគ្រឿងញៀន លោកអធិការ រង ទទួលការងារប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។
ដោយឡែកកាលពីពេលថ្មីៗនេះ លោកឧត្តម សេនីយ៍ ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយា ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំ ខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញាដែរ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយា ល័យ. នាយផ្នែក នាយរងផ្នែក និងមន្ត្រីទាំងអស់ ក្នុងការិយាល័យ៕ ដោយ៖ ឆៃហួត និងប៊ុនធី



