មេដឹកនំាតួកគីរិះគន់អង្គការសហប្រជាជាតិ ដែលរង់ចំាការអនុញ្ញាតពីប្រទេសសមាជិកចំនួន៥ជាមុនសិន ទើបអាចដោះស្រាយបញ្ហានានាបាន

តួកគី៖ អង្គការសហប្រជាជាតិ គឺជាបរាជ័យរបស់ពិភពលោក ដោយសារតែការដោះស្រាយបញ្ហាធំៗជាច្រើន គឺអាស្រ័យទៅលើប្រទេសចំនួន៥ ដែលជាសមា ជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីតួកគីរូបនេះ បាននិយាយថា បច្ចុប្បន្ន សមាជិកអង្គការសហប្រជាជាតិមានរហូតដល់ទៅ១៩៣ប្រទេសប៉ុន្តែហេតុអ្វីបានជាប្រទេសទាំង១៩៣នេះ ត្រូវរង់ចាំចម្លើយចេញពីបបូរមាត់របស់ប្រទេសចំនួន៥ទៅវិញ ទើបអាចដោះស្រាយបញ្ហានានាបាន ។

សូមបញ្ជាក់ផងដែរថា ប្រទេសទាំង៥ ដែលលោក អឺដូហ្គាន់ លើកឡើងនោះ គឺចង់សំដៅលើសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេ៉រិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner