លោក ព្រំ រស្មី បានសរសើរក្រុម B M និងក្រុមគោព្រៃមណ្ឌលគីរី ធ្វើបានល្អសម្រាប់ការប្រណាំង OFF ROAD នៅថៃ

ប្រទេសថៃ៖ ការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ បានបញ្ចប់ដោយជោគជ័យ ។ លោក ព្រំ រស្មី ប្រធានក្រុមខេមបូ 4×4 បានបញ្ជាក់ថា យើងទទួលបានបទពិសោធន៍ច្រើន ទោះលទ្ធផលមិនទទួលបានដូចការគ្រោងទុក តែពេញចិត្ត ដោយឈរលើ២១ក្រុម ក្នុងចំណោម៣៤ក្រុម សរុប១០៤រថយន្ត មកពី៤ប្រទេស។

លោក ព្រំ រស្មី បន្ថែមថា ការប្រណាំងថ្ងៃទី១ មាន៤ជុំ ក្រុម ១១៧ ឈរលេខ៣១ ដោយខកខានប្រកួត១ជុំ ថ្ងៃទី២ មាន២ជុំ ឈរលេខ១៨ និងថ្ងៃទី៣ មាន២ជុំ ទទួលបានចំណាត់ថ្នាក់លេខ១៣ ហើយប្រសិនបើមិនមានបញ្ហាបច្ចេកទេស នឹងទទួលបានចំណាត់ថ្នាក់ល្អ ពីលេខ៦ទៅលេខ៧។ ប្រធានក្រុមខេមបូ 4×4 រូបនេះ បានសរសើរក្រុម B M និងក្រុមគោព្រៃមណ្ឌលគីរី មានឆន្ទៈខ្ពស់ក្នុងការប្រណាំងកម្រិតអន្តរជាតិនេះ តែនៅខ្វះបទពិសោធន៍ បច្ចេកទេស និងការប្រណាំងជាក្រុម ដែលជាវិញ្ញាសាថ្មី ។

លោក ព្រំ រស្មី បន្តថា នៅខែតុលា ឆ្នាំ២០២២នេះ នឹងចូលរួមប្រណាំងជាលក្ខណអន្តរជាតិ នាទីក្រុងបាងកក ប្រទេសថៃ ហើយលោកបានអំពាវនាវឲ្យកីឡាករ OFF ROAD កម្ពុជា សូមចូលរួម ពីព្រោះមានវិញ្ញាសាច្រើន ដូចជា វិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុម ដើម្បីទទួលបានបទពិសោធន៍យកទៅចែករំលែកនៅកម្ពុជា ។

សូមបញ្ជាក់ថា ឆ្លងកាតការប្រកួតរយៈពេល៣ថ្ងៃយ៉ាងស្វិតស្វាញ កម្ពុជាទាំង៣ក្រុម ធ្វើបានល្អ ក្រុម Off Road ខេមបូ 4×4 ទទួលបានចំណាត់ថ្នាក់លេខ១៣ , ក្រុម Off Road B M លេខ២៧ និងក្រុម Off Road គោព្រៃមណ្ឌលគីរី លេខ២៩ ពីការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្តកាឆាណាក់បូរី ប្រទេសថៃ ដោយមាន៤ប្រទេសចូលរួម មានប្រទេសឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃជាម្ចាស់ផ្ទះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner