សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ចាប់យកថ្នាំញៀនបាន១៤កញ្ចប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ក្រាំងធ្នង់ចុះបង្ក្រាបក្រុមជនសង្ស័យបាន៩នាក់ និងចាប់យកថ្នាំញៀនបាន១៤កញ្ចប់ជាបន្តបន្ទាប់។ ករណីចុះបង្ក្រាបនេះកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុតាមផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ៖ ១-ឈ្មោះ  អ៊ូច សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ  នួន សាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ  កាន កន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៤-ឈ្មោះ  កាន កុក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។

លុះដល់វេលាម៉ោង១៤ និង០០នាទីឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ទៀត ៖ ១-ឈ្មោះ  កែវ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ  សឿង សំបុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ  យ៉ា ការ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម)។

រហូតដល់វេលាម៉ោង១៣ និង៣០នាទីថ្ងៃទី២១-០៧-២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ថែមទៀត ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ  ធឿន ប្រុសណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ  សឿង គង់សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ក្រាមសថ្លា ១២កូនថង់តូច) ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner