ជនសង្ស័យ៤នាក់ ត្រូវនគរបាលប៉ុស្ដិ៍ព្រែកថ្មីចាប់បញ្ជូនមកឃុំខ្លួននៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធ ករណីរក្សាទុក គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ  កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ត្រង់ចំនុចចំការស្វាយ ភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុខ រីម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២- ឈ្មោះ ញឹម សុខលី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ និងទី៣-  ឈ្មោះ គួក ចាន់ថន ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ។ និងទី៤-ឈ្មោះ ថែម ចាន់សុវណ្ណ ភេទប្រុស  អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ អ្នកទាំង ០៤នាក់ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដូចគ្នា។

ចំណែកដកហូតវត្ថុតាង៖ ក្រាមពណ៌សរថ្លាចំនួន ០២កញ្ចប់ថង់តូច។ បច្ចុប្បន្ននេះ ជនសង្ស័យ ខាងលេី  ត្រូវសមត្ថកិច្ចបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមច្បាប់៕ ដោយ៖ ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner