ការគោរពសញ្ញាចរាចរណ៍នៅតាមផ្លូវ គឺជាកាតព្វកិច្ចរបស់អ្នកធ្វើដំណេីរគ្រប់រូប

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មាន ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ ២០២២ នេះបានបញ្ចាក់ថា ការគោរពសញ្ញាចរាចរណ៍នៅតាមផ្លូវ គឺជាកាតព្វកិច្ចរបស់អ្នកធ្វើដំណេីរគ្រប់រូប។ ក្រសួងសាធារណការ បានបញ្ជាក់ថា ៖ ផ្លាកសញ្ញាទី១ សញ្ញាហាមបត់ត្រឡប់ក្រោយ (NO U TURN) សញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយ។

ផ្លាកសញ្ញាទី២ ជាផ្លាកសញ្ញាបន្ថែម បង្ហាញពី រថយន្តដឹកទំនិញធុនធំ (LARGE SIZED TRUCK) សញ្ញានេះ ប្រើសម្រាប់សម្គាល់ រថយន្តដឹកទំនិញធុនធំ ដែលជាប្រភេទរថយន្តអាចមានទម្ងន់សរុបលើស៣.៥០តោន។

ផ្លាកសញ្ញាទី៣ ជាផ្លាកសញ្ញាបន្ថែម ដើម្បីបញ្ជាក់បន្ថែមពីការហាមរថយន្តធំបត់ត្រលប់ក្រោយ (NO U TURN FOR HEAVY VEHICLE)។

គួរបញ្ជាក់ថា ចំពោះផ្លាកសញ្ញាដូចដែលមានបង្ហាញក្នុងរូបភាពនេះ ជាប្រភេទផ្លាកសញ្ញាប្រើប្រាស់រួមគ្នា ដោយផ្លាកសញ្ញាទី២ និងទី៣ បានដើរតួនាទីបញ្ជាក់អត្ថន័យឱ្យកាន់តែច្បាស់លាស់ថា ប្រសិនបើអ្នកបើកបរយានយន្តដែលមានទម្ងន់សរុបលើស៣.៥០តោន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការបត់ត្រលប់ក្រោយឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីគំនូសសញ្ញារលប់ ផ្លាកសញ្ញាមានការបាក់បែក ឬបង្គោលសញ្ញាដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕
ដោយ ៖ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner