ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករឹងស្ទះដំណើរការការងាររបស់អ្នកទេ។​ ចំពោះលាភសំណាងផ្នែកលុយកាក់មិនទាន់អាចកំណត់បានទេ ប៉ុន្តែអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈ។ ក្រៅពីនេះសូមរក្សាអារម្មណ៍ គ្រប់គ្រងពាក្យសំដី ពីព្រោះលោកអ្នកអាចជួបនឹងស្ថានភាពវឹកវរព្រោះពាក្យសំដី។ ដោយឡែកការធ្វើដំណើរផ្លូវឆ្ងាយក្នុងពេលនេះប្រហែលជាជម្រើសដ៏ល្អនោះទេ​ សូមផ្អាកសិនប្រសិនបើអ្នកមិនមានកិច្ចការប្រញាប់នោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងារនានារបស់អ្នកអាចសម្រេចទៅបានគ្រប់ដំណាក់កាលទាំងអស់។ ថ្ងៃនេះមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុអាចកើតឡើង ប៉ុន្តែមិនបង្កផលលំបាកធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងនេះក្តី សូមព្យាយាមចូលកៀកនឹងបញ្ហា ហើយដោះស្រាយឲ្យឆាប់រួសរាន់។ ចំពោះរាល់ការងារដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នកទាំងអស់ មិនអាចពឹងពាក់គេឲ្យជួយនោះទេ អ្នកត្រូវចំណាយពេលវេលាបន្ថែមធ្វើដោយខ្លួនឯងទើបជាការល្អប្រសើរ។ ក្រៅពីនេះ ការឈ្លោះប្រកែកខ្លះៗអាចនឹងកើតឡើងជាមួយនឹងថ្នាក់លើ ដូច្នេះគួរចេះគ្រប់គ្រងស្ថានការណ៍។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏នឹងកើតច្រើនសន្ធឹកសន្ធាប់ក្នុងពេលនេះ។ អំណោយផលកាន់តែប្រសើរក្នុងថ្ងៃនេះគឺលោកអ្នកនឹងអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានដោយងាយស្រួល និងជោគជ័យ។ ដោយឡែកលោកអ្នកអាចបង្កើនកំរិតហិរញ្ញវត្ថុក្នុងកំរិតអតិបរមា ក្នុងនោះការប្រើប្រាស់លុយកាក់ដើម្បីបង្កើតទម្រង់អាជីពថ្មី ឬការបណ្តាក់ទុន គឺឃើញថាទទួលបានផលទ្វេរគុណ។ ក្នុងនោះ ប្រការងាយស្រួលបំផុត ដែលអ្នកគួរប្រតិបត្តិក្នុងពេលនេះ គឺការបង្កើន ទំនាក់ទំនងល្អជានិច្ច។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ក្នុងកកិច្ចការងារ និងអាជីវកម្ម។ ដូច្នេះអ្នកគួរព្យាយាមស្វែងរកពត៌មាននានា ហើយសម្របខ្លួននឹងស្ថានភាពឲ្យបានល្អ។ អ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្តបន្ថែមទើបអាចធានាថារក្សាលំនឹងការងារបាន។ ចំពោះការផ្លាស់ប្តូរកន្លែងការងារ គឺអាចទៅរួច មិនមានបញ្ហាអ្វីនោះទេ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយក្នុងការងារឡើយ គួរតស៊ូ ហើយព្យាយាមសម្របទៅតាមកាលទេស ទើបជាការល្អប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកក្នុងពេលនេះមានដំណើរការល្អប្រសើរណាស់។ ប៉ុន្តែជម្រើនល្អបំផុត សូមកុំទាន់ធ្វើការផ្លាស់ប្តូរស្ថានភាពការងារសិន ពីព្រោះបញ្ហា និងភាពអសកម្មមួយចំនួនមិនទាន់អាចកំណត់បាននៅឡើយ។ អាស្រ័យហេតុនេះ សូមលោកអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមាសិន ប៉ុន្តែសូមបង្កើនទំនាក់ទំនងល្អបន្ថែមជាមួយមនុស្សក្នុងរង្វង់ការងារ។ ដោយឡែក មតិរិះគន់ និងការឈ្នានីសមួយចំនួនអាចនឹងកើតឡើង សូមគ្រប់គ្រងអារម្មណ៍ និងពាក្យសំដី។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ ហើយឧបស័គ្គក៏មានច្រើនក្នុងរង្វង់ការងារ ពិសេសជាមួយនឹងសមាជិកនៅក្នុងក្រុមផងដែរ។ ទោះបីជាយ៉ាងនេះក្តី សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ពីព្រោះការពិភាក្សាដោះស្រាយក្នុងពេលនេះមានភាពវិជ្ជមានខ្លាំងណាស់។ ក្រៅពីនេះ មិនត្រូវប្រញាប់ប្រញាលពេកនោះទេ។ ក្រៅពីនេះ ប្រហែលជាលោកអ្នករក្សាគំលាតពីការជួបជុំនានាអាចនឹងនាំភាពប្រសើរច្រើនជាង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មយ៉ាងពេញចិត្ត។ ទ្រព្យសម្បត្តិ លុយកាក់ តួនាទីការងារ និងសេចក្តីសុខសម្រាន្តកើតឡើងស្របគ្នាតែម្តងក្នុងពេលនេះ។ លោកអ្នកក៏អាចចាប់ផ្តើមការងារដែលបានគ្រោងទុក ឬធ្វើការចរចាការងារធំបានក្នុងពេលនេះ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរចងចាំថា ទំនាក់ទំនង ផ្ទាល់ខ្លួននៅកន្លែងការងារអាចនឹងនាំផលលំបាកដល់ការសម្រេចចិត្ត និងមុខមាត់ផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ លោកអ្នកអាចដោះស្រាយរាល់បញ្ហាតូចធំដែលនៅសេសសល់ ឬបញ្ហាចំពោះមុនក្នុងកិច្ចការរបស់អ្នកដោយប្រសិទ្ធភាពបំផុត។ ដោយឡែក ក្នុងរង្វង់ការងារ ភាពអសកម្មគឺកើតឡើងរវាងទំនាក់ទំនង ដូច្នេះសូមបង្កើនទំនាក់ទំនងល្អ និងព្យាយាមយល់ចិត្តថ្លើមគ្នា ហើយដោះស្រាយរាល់មន្ទិលក្នុងចិត្តឲ្យបានជ្រះស្រឡេះ។ ដោយឡែក សូម ចំណាយពេលវេលារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីមនុស្សរួមក្រុម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏អាចជួបប្រទះនឹងភាពអសកម្មមួយចំនួនក្នុងក្រុមការងារផងដែរ ប៉ុន្តែកុំបារម្ភពីព្រោះអ្នកមានមនុស្សផ្ទុយភេទចាំជួយទំនុកបម្រុងយ៉ាងខ្លាំង។ ដោយឡែក លោកអ្នកក៏អាចទទួលបានពត៌មានថ្មី​ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍អាជីពផងដែរ ដូច្នេះមានតែគម្រោងការងារម៉ត់ចត់ប៉ុណ្ណោះដែលអាចជួយសម្រួលស្ថានភាពនេះបាន។ ក្នុងស្ថានភាពដែលលោកអ្នកចង់ចាកចេញពីស្ថានភាពចាស់ សូមកុំបោះជំហានអោយសោះ ប្រសិនបើមិនមានភាពច្បាស់លាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់ ដោយមិនមានភាពរំខានណាមួយនោះទេ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយក៏អាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងធ្វើឲ្យអ្វីៗដំណើរការបានដោយងាយស្រួល។ ប៉ុន្តែទោះយ៉ាងនេះក្តី អ្នកមិនគួរបោះជំហានមុនអ្វីៗនៅខាងមុខអាចធានាស្ថេរភាពបាននោះទេ ដោយសារផលលំបាកមិន ទាន់ជម្រះអស់ពីផ្លូវនៅឡើយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គច្រើន។ ក្នុងនោះប្រសិនបើអ្នកសម្រេចចិត្តចាកចេញពីបញ្ហាដែលអ្នកកំពុងជួបប្រទះ នោះប្រហែលធ្វើឲ្យអ្វីៗមានសភាពធូរស្រាលជាងមុន។ ថ្ងៃនេះការប្រឈមមុខ មិនមែនជាជម្រើសល្អបំផុតនោះទេ ប៉ុន្តែការដើរចេញ យ៉ាងស្ងប់ស្ងៀមធ្វើឲ្យអ្នកអាចយកឈ្នះនឹងស្ថានភាពនេះទៅវិញ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ហើយចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហានានា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារ និងសកម្មភាពអាជីវកម្មស្ថិតក្នុងកំរិតហ្នឹងហ្ន៎ ហើយបញ្ហាធំតូចក៏មិនទាន់អាចកំណត់បានទេ ដូច្នេះសូមបន្តយន្តការរបស់អ្នកទៅមុន ហើយរងចាំឳកាសណាល្អប្រសើរចាំសម្រេចការងារធំដែលអ្នកប៉ងប្រថា្ន។ ក្រៅពីនេះសូមយកចិត្តទុកដាក់លើការគិតរបស់ខ្លួន លោកអ្នកកំពុងតែអារម្មណ៍រវើរវាយ ហើយព្រួយបារម្ភច្រើន។ ក្រៅពីនេះ សូមរក្សាភាពរស់រាយរាក់ទាក់ និងមានភាពអត់ធ្មត់។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ខាល មមី មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលសម្រាប់ចុះកិច្ចសន្យា។ រាល់ការងារទាំងអស់នឹងទទួលបានការជួយជ្រោមជ្រែងយ៉ាងប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner