សម្ដេចតេជោ ហ៊ុន សែន៖ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ? សម្ដេចតេជោនាយករដ្ឋមន្ត្រី ចោទជាសំនួរដូចនេះនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាមរយៈបណ្ដាញសង្គមរបស់សម្ដេច។

សម្ដេចបានបញ្ជាក់ដូច្នេះថា ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។

សម្ដេចថា តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ ដោយលើកមុន ខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២ នេះ មិត្តជប៉ុនរបស់យើង បានបញ្ជូនយន្តហោះមកទទួល ហ៊ុន ម៉ាណែត ពីកម្ពុជា ទៅជប៉ុន និងជូនពីជប៉ុន មកដល់កម្ពុជាវិញ ព្រោះពេលនោះ គ្មានជើងហោះហើរទេដោយសារកូវីដ១៩។

សម្ដេចបន្តទៀតថា តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។ នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner