ក្រសួងមុខងារសារធារណៈ រៀបចំបោះពុម្ព អត្តសញ្ញាណបណ្ណ មន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ«ស្មាតកាត»
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្រសួងមុខងារសារធារណៈ និងរៀបចំបោះពុម្ពផ្តល់ជូន នូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត» (smart card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការ ប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួនផង ជាប្រភេទ អេធីអឹម (ATM) សម្រាប់ដកប្រាក់បៀរវត្សពីធនាគារផង និងអាចប្រើជាមធ្យោបាយ មុខងារចាំបាច់ដទៃទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមុខងារសារធារណៈផ្តល់ជូន AMS នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ៕ដោយ៖ង៉ាន ទិត្យ
សូមជូនគំរូទម្រង់អត្តសញ្ញាណបណ្ណ៖


ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។