អ៊ុយក្រែនទទួលបានជំនួយបរទេសចំនួន ៤.៦ពាន់លានដុល្លារក្នុងខែសីហា ឆ្នាំ២០២២នេះ

កៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Serhiy Marchenko ថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយអន្តរជាតិចំនួន ៤.៦ពាន់លានដុល្លារនៅក្នុងខែសីហា ឆ្នាំ២០២២នេះ ។

អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលបានជំនួយឥតសំណងចំនួន ១.៥ពាន់លានដុល្លារពីសហរដ្ឋអាមេរិកនៅក្នុងខែកញ្ញាឆ្នាំនេះ ហើយជំនួយហិរញ្ញវត្ថុម៉ាក្រូពីសហភាពអឺរ៉ុបក្នុងខែកញ្ញា ឬដើមខែតុលាខាងមុខ។ នេះបើតាមការដកស្រង់សម្តីលោក Marchenko។

កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ គណៈកម្មការអឺរ៉ុបបានប្រកាសពីផែនការផ្តល់ប្រាក់កម្ចីរហូតដល់ ៩ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុម៉ាក្រូពិសេសថ្មីមួយ។ នៅក្នុងខែសីហាឆ្នាំនេះ អ៊ុយក្រែនបានទទួលកញ្ចប់ជំនួយចំនួន ១ពាន់លានអឺរ៉ូក្នុងចំណោមពីរ។

យោងតាមក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក អ៊ុយក្រែនបានទទួលជំនួយចំនួន ១៧ពាន់លានដុល្លារពីដៃគូរបស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner