អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ឆ្លងកូវីដ១៩

កូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Mahathir កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តវិជ្ជមាន COVID-19 នេះបើតាមការិយាល័យរបស់លោកបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ។

ប្រភពថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad អាយុ ៩៧ឆ្នាំបានធ្វើតេស្តវិជ្ជមាន COVID-19 ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការអង្កេត ។

សេចក្តីថ្លែងការណ៍បន្តថា “Mahathir ត្រូវបានបញ្ជូនទៅវិទ្យាស្ថាន បេះដូងជាតិ សម្រាប់ការសង្កេតសម្រាប់ពីរបីថ្ងៃ បន្ទាប់តាមការណែនាំដោយក្រុមគ្រូពេទ្យ”៕ ប្រភពពី CNA ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner