ផ្ទុះបំពង់ឧស្ម័ននៅក្រុមហ៊ុនផ្គត់ផ្គង់ Samsung របួសធ្ងន់ស្រាលមនុស្ស៣៤នាក់នៅវៀតណាម
ប៊ិញនីញ ៖ យ៉ាងហោចណាស់ មនុស្ស ៣៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបំពង់ឧស្ម័ន នៅរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង Seojin Automotive Co. Ltd នៅភាគខាងជើងប្រទេសវៀតណាម បានផ្ទុះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃអង្គារ ទី៣០ សីហា នៅឯរោងចក្រនៅក្នុងសួនឧស្សាហកម្ម Dai Hong – Hoang Son ស្រុក Tan Hong នៃទីក្រុង Tu Son ខេត្ត ប៊ិញ នីញ (Bac Ninh) ចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុងហាណូយ។
សាក្សីបាននិយាយថា បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង ផ្សែងខ្មៅបានចាប់ផ្តើមចេញពីបង្អួចដែលត្រូវបានគេវាយកម្ទេច។ មួយសន្ទុះក្រោយមក កម្មករជាច្រើននាក់បានប្រញាប់ប្រញាល់ចេញពីរោងចក្រជាមួយនឹងសម្លៀកបំពាក់ដែលឆេះ។
គិតត្រឹមម៉ោង 11:22នាទីព្រឹក បុគ្គលិក ៣៤នាក់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព ដែលមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រ។ ប្រាំពីរនាក់បានរងរបួសរលាកធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យធំៗ។ នគរបាលកំពុងស្វែងរកមូលហេតុនៃការផ្ទុះនេះ។
រោងចក្ររបស់ក្រុមហ៊ុន Seojin Automotive Co., Ltd មានជំនាញក្នុងការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចសម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ ព្រមទាំងឡចំហាយអគ្គិសនី និងឧបក រណ៍បញ្ជូន។ វាគឺជាក្រុមហ៊ុនផ្គត់ផ្គង់អេឡិចត្រូនិកយក្ស Samsung ៕ ប្រភពពី VNexpress , ដោយ ៖ សារ៉ាត


