បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យជនសង្ស័យស្លាប់ម្នាក់ រងរបួសម្នាក់ និងឃាត់ខ្លួន ២នាក់ ព្រមទាំងប្រជាពលរដ្ឋរបួស ៣នាក់

ភ្នំពេញ ៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀនជាង ១០គ្រាប់ បណ្តាលឲ្យជនសង្ស័យម្នាក់បានស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួស និងជនសង្ស័យ ២នាក់ផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន ព្រមទាំងបណ្ដាលឲ្យប្រជាពលរដ្ឋរបួស៣នាក់ផងដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វដ ពណ៌ស ត្រូវបានសមត្ថកិច្ចបាញ់ ធ្លុះធ្លាយខ្ទេច ខណៈជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ច ។

ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចជំនាញក៏បានដកហូតសារធាតុញៀនប្រមាណ ២០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត រួចបន្តធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner