កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ ត្រូវបានបិទបញ្ចប់ដោយកម្ពុជាសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិ និងវិស័យឯកជន

ប្រទេសឥណ្ឌូនេស៊ី ៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ដែលបានរៀបចំឡើងក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ីត្រូវបានបិទបញ្ចប់ទៅវិញហើយដោយកម្ពុជាសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិ និង វិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប។

គួរបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សា មុនសរុបបិទ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានចូលរួមផ្តល់ធាតុចូលដល់អង្គប្រជុំនេះដោយថ្លែងថា៖ ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដែលនឹងជួយធានាថាដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនឹងមានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។

ឯកឧត្តមបានថ្លែងក្នុងពិធីនេះថា” កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប ហើយបានជម្រាបជូនដល់ក្រុមប្រទេសG20 បណ្តាប្រទេស និងភាគីនានាដែលបានចូលរួមកិច្ចប្រជុំនេះថា៖ កម្ពុជាក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានកំពុងដឹកនាំរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៧បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-27) នៅប្រទេសអេហ្សីបនាចុងឆ្នាំនេះ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានផ្លាស់វេនក្រុមប្រទេសG20សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner