មេដឹកនំាវេណេស៊ុយអេឡាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយទើបអះអាងពីកិច្ចចរចាគ្នា បើសិនសហរដ្ឋអាមេ៉រិកឈប់គាបសង្កត់ប្រទេសខ្លួន

រុស្ស៊ី៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការមួយនៅប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងគោលបំណងស្វែងរកការគំាទ្រ និង ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីរុស្ស៊ី ។

មុនពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃ ច័ន្ទដើមសប្តាហ៍នេះ លោក ម៉ាឌូរ៉ូ បានថ្លែងថា រូបលោកនឹងបំពេញដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់រុស្ស៊ី ដើម្បីជួបជាមួយមិត្តរបស់យើង គឺលោកប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ព្រមទាំងក្រុមមន្ត្រីរបស់លោក និងអ្នកជំនួញធំៗនៅរុស្ស៊ី ។

សូមរំលឹកផងដែរថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ធ្លាប់ជួបគ្នាម្ដងរួចមកហើយក្នុងទីក្រុងមូស្គូ កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយបន្ទាប់ពីជំនួបនេះមេដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈវេណេស៊ុយអេឡាកំពុងជាប់ផុងក្នុងវិបត្តិនយោបាយ និង ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner