ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវពិភាក្សាយោបល់ជាមួយមនុស្សជិតស្និទ្ធដែលមានបទពិសោធន៍ ហើយជៀសវាងមនុស្សដែលអ្នកទាន់ស្គាល់ច្បាស់ ពីព្រោះរាសីថ្ងៃនេះអាចមានការជាប់ពាក់ព័ន្ធនឹងការចាញ់បញ្ឆោតរបស់គេ។ ចំពោះបញ្ហាហិរញ្ញវត្ថុ សូមយកចិត្តទុកដាក់ សូមកុំទាន់ចាយវាយច្រើនក្នុងពេលនេះ រួមទាំងការចំណាយលុយកាក់លើ ការបណ្តាក់ទុនផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលផ្នែកគំនិតស្មារតី ដូច្នេះសូមប្រើប្រាស់ឳកាសនេះអោយបានល្អបំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនឹងរីកលូតលាស់ ហើយអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ លោកអ្នកដែលធ្វើការងាររាជការ ឬឯកជននឹងទទួលបានការសរសើរលើកទឹកចិត្តយ៉ាងខ្លាំងពីថ្នាក់លើ ហើយការប៉ងប្រាថ្នានានានឹងអាចសម្រេចទៅបានល្អប្រសើរណាស់។ បើទោះបីជាយ៉ាងនេះក្តី លោកអ្នកមិនត្រូវធ្វើការវាយតម្លៃចំពោះសកម្មភាពណាមួយតានតឹងពេកទេ ការគិតច្រើន អារម្មណ៍ច្របូកច្របល់អាចនឹងជះឥទ្ធិពលទៅលើលទ្ធផលក្នុងថ្ងៃនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ពីព្រោះលោកអ្នកមានមនុស្សជាច្រើនកំពុងមើលបំណាំអ្នក។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី សូមកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលបានផលល្អប្រសើរណាស់។ ក្រៅពីនេះ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកវិជ្ជាជីវបន្ថែម ឬបើកចិត្តដើម្បីទទួលយកបទពិសោធន៍ និងការចែករំលែកពីមនុស្សនៅក្នុងក្រុមការងារ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងនឹងធ្លាក់មកដល់ដៃរបស់អ្នកមិនខាន។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។ ក៏ប៉ុន្តែភាពជោគជ័យថ្ងៃនេះពាក់ព័ទ្ធផងដែរទៅនឹងសេចក្តីសុខក្នុងគ្រួសារ ដូច្នេះសូមចាត់ចែងពេល វេលាអោយបានត្រឹមត្រូវ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលអ្នកកំពុងធ្វើនឹងមិនទាន់អាចហុចផលល្អប្រសើរនោះទេ។ ចំណែកការបណ្តាក់ទុន សូមផ្អាកសិន ពីព្រោះសញ្ញាណនៃភាពជោគជ័យជាទីមោទនមិនទាន់បានឃើញនោះទេ។ ថ្ងៃនេះសូមប្រើចំណេះដឹង និងបទពិសោធន៍ឲ្យខ្លាំងបំផុត។ អារម្មណ៍របស់អ្នកហាក់គ្មានសុវត្ថិភាពនោះទេ ដូច្នេះជួបជុំ និងសុំការពិភាក្សាពីមនុស្សដែលនៅក្បែរជាការល្អ។ ចំពោះការលក់ចេញទិញចូលចលន ឬអចលនទ្រព្យប្រហែលជាមិនទាន់ជាពេលវេលាត្រឹមត្រូវនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ គម្រោងការ និងការសំឡឹងមើលឳកាសនានាត្រូវតែធ្វើជាដាច់ខាត។ ចូរធ្វើតាមគំនិតយោបល់របស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ កុំទាន់សម្រេចបណ្តាក់ទុនធំ បញ្ហានៅមានលើផ្លូវ ហើយស្ថេរភាពនៅជុំវិញខ្លួនក៏មិនទាន់ហ្នឹងហ្ន៎នៅឡើយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេក គួរអនុវត្តតាមវិចារណញាណរបស់អ្នក។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ ក៏ប៉ុន្តែមិនត្រូវយកការងារទាំងអស់មកធ្វើក្នុងពេលតែមួយនោះទេ ព្រោះនឹងនាំមកនូវភាពស្មុគ្រសា្មញ ចំណែកភាពជោគជ័យដ៏ល្អប្រសើរគឺមិនមាននោះឡើយ។ ក្រៅពីនេះ សូមរក្សាទឹកចិត្ត ហើយបោះ បង់ចោលការសង្ស័យច្រើន ពីព្រោះវានឹងជាអន្ទាក់ក្នុងការអនុវត្តការងារជាពិសេស។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡាច្រើន។ លើសពីនេះ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា ព្រមទាំង បញ្ហារាលដាលដល់ការងាររបស់អ្នក។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី ហើយគោរពឯកជនភាពរបស់អ្នកដទៃជុំវិញខ្លួន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះអ្វីៗនឹងសម្រេចទៅបានដោយរលូន និងទទួលបានទិន្នផលល្អ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយា។ ក្រៅពីនេះ បញ្ហាចាស់ថ្មីអាចនឹងដោះ ស្រាយបានដោយសន្តិវិធី។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងគួរតែអនុគ្រោះ។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានការងារថ្មីដែលមិនរំពឹងទុក ដូច្នេះសូមព្យាយាមអនុវត្តការងារនេះឲ្យបានល្អ។ ក៏ប៉ុន្តែសូមរងចាំសិន មិនត្រូវសម្រេចចិត្តដោយគ្មានមូលដ្ឋានជាដាច់ ខាត ក្រែងបាត់បង់លុយកាក់ ទ្រព្យសម្បត្តិដោយអាសារឥតការ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ។ សូមលោកអ្នកកុំរំពឹងខ្លាំងឲ្យហួសពីស្ថានភាពពិត ប៉ុន្តែអ្វីដែលត្រូវធ្វើជាចាំបាច់ គឺកុំបោះបង់កិច្ចការងារដែលអ្នកនឹងជួបបញ្ហា សូមចំណាយពេលបន្តិចទៀតសិនទើបល្អ។ សូមចាប់ផ្តើមការងារតូចធំនៅពេលព្រឹក ហើយមិនត្រូចបដិសេធការងារដែលថ្នាកលើដាក់មកឲ្យនោះទេ។ ដោយឡែកសូមលោកអ្នករកពេលវេលាសម្រាក និងកំសាន្តខ្លះសម្រាប់ជាអំណោយផលដល់សុខភាព និងអារម្មណ៍។
ចំណាំៈ
ឆ្នាំទាំង៣ ខាល រោង រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការបណ្តាក់ទុន និងបើកអាជីវកម្មថ្មី។ ផលលាភមានកំរិតខ្ពស់។