នគរបាលខណ្ឌសែនសុខបញ្ចូនជនសង្ស័យ១១នាក់ ទៅកាន់ តុលាការដើម្បីផ្ដន្ទាទោស ពាក់ព័ន្ធបទល្មើស ៤ករណីផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៤ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូន ទៅកាន់ តុលាការ នៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ក្នុងបទល្មើសរបស់ជនសង្ស័យខាងលើរួមមាន ករណីទី១៖ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ករណីទី២៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ករណីទី៣៖ កាន់កាប់ដាវ និងករណីទី៤៖ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា  ជនសង្ស័យទាំង១១នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងរួចរាល់ ។

ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ជាមួយគ្នានោះ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង  អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ  សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នា ប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner