វៀតណាមផ្តល់ការលើកលែងទោសដល់ទណ្ឌិតជាង ២៤០០នាក់ ក្នុងថ្ងៃបុណ្យជាតិ

ហាណូយ៖ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានផ្តល់ការលើកលែងទោសដល់ទណ្ឌិតចំនួន ២៤៣៤នាក់ ក្នុងឱកាសបុណ្យជាតិ ២ កញ្ញា។ ថ្ងៃ២ ខែកញ្ញា ជាទិវាជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគេដឹងថា ជាថ្ងៃទទួលបានឯករាជ្យ (២ កញ្ញា ១៩៤៥)។ អ្នកទោសដែលត្រូវបានលើកលែងទោស គឺជាអ្នកដែលបានអនុវត្តយ៉ាងហោចណាស់ពាក់កណ្តាលនៃទោសជាប់ពន្ធនាគាររបស់ពួកគេ ឬ ១៥ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនត្រូវបានអនុវត្តចំពោះអ្នកទោសដែលត្រូវបានចោទប្រកាន់ពីបទពុករលួយនោះទេ។ អ្នកទោសក៏ត្រូវទូទាត់បញ្ចប់សំណងដែលបង់តាមការកំណត់របស់តុលាការផងដែរ។

លោក Pham Thanh Ha អនុប្រធានការិយាល័យប្រធានាធិបតីបាននិយាយថា លក្ខខណ្ឌសម្រាប់ការលើកលែងទោសនៅឆ្នាំនេះត្រូវបានរឹតបន្តឹង ដែលបណ្តាលឱ្យអ្នកទោសត្រូវបានលើកលែងទោសតិចជាងមុន បើធៀបនឹងឆ្នាំមុន គឺចំនួន ៣០៣៥ ។ ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ វៀតណាមបានផ្តល់ការលើកលែងទោសដល់អ្នកទោសជិត ៩ម៉ឺននាក់៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner