រកឃើញយានយន្តល្មើសចំនួន ៣១៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០១ ខែសីហា ម្សិលមិញ
ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក នៅ ថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ឱ្យ ដឹង ថា មានចំនួន គោលដៅ សរុប ១៤៥ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៧៩៣ គ្រឿង ម៉ូតូ ចំនួន ១.៧៨១ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣១៨ គ្រឿង មាន ម៉ូតូ ចំនួន ៣០៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ០១ ថ្ងៃ នៃ ខែកញ្ញា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ។
សូមជម្រាប់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់) និងរបួសធ្ងន់ ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាល ៦នាក់ (ស្រី ៣នាក់) គឺកើតឡើង ដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក៕ ដផយ៖ ឆៃហួត


