ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ២៤នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ នៅថ្ងៃសុក្រទី២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,០៤៦ករណីបន្ថែមទៀត និងស្លាប់អ្នកជំងឺចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៥៦៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ បើតាមក្រសួងសុខាភិបាលដដែល។
ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៥លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៣៥២នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦០លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២ កញ្ញា៕ ដោយ៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ