ប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះមក១៤០ បើធៀបនឹងប្រាក់ ដុល្លារអាមេរិកជាលើកដំបូង ក្នុងពេល២៤ឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះក្រោម១៤០ យ៉េនធៀប នឹងប្រាក់មួយដុល្លារ អត្រានៅទីក្រុងញូវយ៉ក កាលពីថ្ងៃ ព្រហស្បតិ៍ ទី១ ខែកញ្ញាឆ្នាំ២០២២ ដោយបានឈាន ដល់ កម្រិតទាបបំផុត ក្នុងរយៈពេល ២៤ឆ្នាំ។
ពាណិជ្ជករកំពុងប៉ាន់ស្មានថា ធនាគារកណ្តាលអាមេរិក នឹង សម្រេចចិត្តលើការដំឡើងអត្រាការប្រាក់ដ៏មុតស្រួចមួយផ្សេងទៀតនៅក្នុងខែកញ្ញា ដើម្បីទប់ស្កាត់អតិផរណា ដែលកំពុងកើន ឡើង ដោយពង្រីកគម្លាតអត្រាការប្រាក់រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។
ការរំពឹងទុកកំពុងលើកទឹកចិត្តពាណិជ្ជករទាំងនោះ ឱ្យលក់ប្រាក់យ៉េន និងទិញប្រាក់ដុល្លារ៕
ប្រភពពី NHK ប្រែសម្រួលដោយ៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ