ក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ក្នុងសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព

ភ្នំពេញ ៖កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យ តាមពាក្យបណ្តឹង ផ្ទះរបស់ប្រជាពលរដ្ឋលើបញ្ហា ជ្រាបទឹក ធ្លាក់មកក្រោមហៀរហូរចូលក្នុងផ្ទះ ដែរមានទីតាំងបណ្តោយ ផ្លូវ១២៨ ផ្ទះលេខ ៣៧១( E1) សង្កាត់មិត្តភាព ខណ្ឌ៧មករា និងបានចុះសម្របសម្រួលតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋលើ ការដ្ឋានសាងសង់ និង ជួសជុល មានចំនួន ពីរទីតាំង។ ក្នុងនោះ១. ការដ្ឋានសំណង់ដីឡូត៍ ១៤១, ១៥១, ១៥៣ ផ្លូវលេខ ៩៥ កែង១២៨ ភូមិ៩ សង្កាត់មនោរម្យ ។ ២. ការដ្ឋានសាងសង់សំណង់ដីឡូត៍ ៣២ ផ្លូវ១១៤ ភូមិ២ សង្កាត់មនោរម្យ។

ក្រោយពីក្រុមការងារជំនាញ បានពិនិត្យជាក់ស្តែងឃើញថា
-ការដ្ឋានសាងសង់សំណង់កំពុងសាងសង់ ទាំងពីរ ពិតជាបានបង្កសំឡេងខ្លាំង និងធ្វើការ ២៤/២៤ម៉ោង ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ៧មករា បានណែនាំឱ្យអ្នកគ្រប់គ្រង ការដ្ឋានសាងសង់ទាំងពីរ ត្រូវធ្វើការគោរពពេលវេលាទៅតាមម៉ោងកំណត់ និង ច្បាប់ដែរអាជ្ញាធរណែនាំ ជៀសវាង ការរំខានជាសំឡេង ដល់ប្រជាពលរដ្ឋដែរអាចប៉ះពាល់ដល់អ្នករស់នៅជិតខាង ។ ក្នុងករណីដែលម្ចាស់ការដ្ឋានសាងសង់នៅតែមិនអនុវត្តតាមការណែនាំរបស់ អាជ្ញាធរ នឹងអនុវត្តវិធានការរដ្ឋបាល ៕
ដោយ ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner