អង្គការ Wonder of Mekong ឱ្យ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ឆ្មា​ដាវ​ ក្រោយ​រក​ឃើញ​មានវត្តមាននៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ​

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ​ Wonder of Mekong នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ម្សិលមិញ បាន​ប្រកាស​ពី​ការ​រក​ឃើញ​វត្តមាន​សត្វ​ឆ្មា​ដាវ នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ។ ឆ្មាដាវ គឺជាសត្វប្រមាញ់ដ៏គួរឲទាក់ទាញបំផុតមួយ ដែមានឈ្មោះជាភាសាអង់គ្លេសថា the Asian leopard cat និងមានឈ្មោះវិទ្យាសាស្ត្រ Prionailurus bengalensis។

ឆ្មាដាវដ៏គួរឱ្យលង់ស្រឡាញ់នេះ​ ភាគច្រើនរស់នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងស្ថិតក្នុងបញ្ជីក្រហម​របស់​អង្គការ IUCN ដោយសារតែវាជាសត្វដែលមាននៅសេសសល់ក្នុងចំនួនតិចតួច និងព្រួយបារម្ភថាជិតផុតពូជពីលើលោកយើងនេះថែមទៀត។

ដោយ​សារ​តែ​វត្តមាន​របស់​ឆ្មា​ដាវ​ស្ថិត​ក្នុង​ស្ថានភាពផុយស្រួយ​បែប​នេះ គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បាន​សំណូមពរ​ដល់ភាគី​ពាក់ព័ន្ធ ឱ្យជួយលើកកម្ពស់ការយល់ដឹងពីឆ្មាដាវ និងការប្រឈម​របស់​ពួក​វា តាម​រយៈចែករំលែកព័ត៌មាននេះ និងតាមដានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែមអំពីសត្វដែលរស់នៅក្នុងតំបន់អាងទន្លេមេគង្គ។

គួរ​កត់​សម្គាល់​ថា ឆ្មាដាវ មានទំហំដូចនិងឆ្មាស្រុកធម្មតា​ ប៉ុន្តែពួកវាមានជើងវែងដែលជួយឱ្យ​ពួក​វា​អាច​ប្រមាញ់​នៅ​ទី​ដែល​មាន​ស្មៅខ្ពស់ ឬ​គុម្ពោធ​ព្រៃ​ជាដើម។ ភាព​អស្ចារ្យ​របស់​ឆ្មា​ដាវ គឺវា​អាច​​ក្លែង​បន្លំ​ខ្លួន​ជាមួយ​នឹង​បរិយា​កាស​ជុំ​វិញ​ខ្លួនរបស់​ពួកវា​ ព្រោះពណ៌​និង​ប្រ​វែង​រោម​របស់​ពួក​វា ​អាច​ប្រែប្រួល​អាស្រ័​យ​លើ​ជម្រក​ដែល​ពួក​វា​រស់​នៅ​។ អ្នក​វិទ្យាសាស្រ្ត​មួយ​ចំនួន​ប៉ាន់​ស្មាន​ថា​ ឆ្មា​ដាវ​ អាច​ជាសត្វ​ឆ្មា​មួយ​ប្រភេទ​ដំបូង​គេ ​ដែល​ត្រូវ​បានយក​ទៅ​​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​ចិន​ប្រហែល​ ៥០០០​ ឆ្នាំ​មុន​។ អ្វីដែលយើងនឹក​ស្មាន​មិនដល់ទៀតនោះ គឺថា ឆ្មាដាវ​ធ្លាប់​បាន​បង្កាត់​ពូជ​ជាមួយឆ្មា​ក្នុង​ស្រុក ហើយបង្កើត​បានជា​កូន​ឆ្មា​ស្រុក ​ពូជ​ Bengal។

ទោះបី​ជា​មាន​លក្ខណៈពិសេស​ច្រើន​ និងត្រូវបានគេចាប់អារម្មណ៍ក៏ដោយ ក៏ប៉ុន្តែ​ឆ្មា​ដាវ​នៅតែបន្តរងការគំរាមកំហែងពីសំណាក់​ព្រានព្រៃបរបាញ់សត្វ​។ ជារឿយៗឆ្មានេះត្រូវ​បានគេសម្លាប់ដោយ​សារ​មូលហេតុ​ផ្សេង​ៗ៕ហោ សុវិទ្យា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner