ថ្ងៃចន្ទ័ដើមសប្តាហ៍ក្រោយនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នឹងធ្វើការជួសជុលផ្លូវ ១ខ្សែចេញពីភូមិគោកបន្ទាយ ទៅកាន់ភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរប្រវែងជាង ៧គីឡូម៉ែត្រ

ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលស្នើសុំឲ្យមានការជួសជុល កែសម្រួលផ្លូវពីចំណុចវត្តឈើត្រាច ទៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កែវ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងអភិបាលរង មន្ត្រីជំនាញ រួមនិងអាជ្ញាធរភូមិឃុំ បានចុះទៅពិនិត្យស្ថានភាពផ្លូវ នៅទីតាំងដែលរងការខូចខាតខាងលើនេះ ។

លោកជំទាវ កែ ចន្ទ័មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់មន្ទីរ ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលក្រោយពីពិនិត្យស្ថានភាពផ្លូវហើយបានសន្យាថា នឹងយកគ្រឿងចក្រ មកឈូស ពង្រៀប និងកិនបង្ហាប់ ដើម្បីឲ្យងាយស្រួលធ្វើដំណើរឡើងវិញ ។

មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ដែរថាមូលហេតុដែលជួសជុលបណ្ដោះអាសន្នតាមសំណូមពររបស់ប្រជាពលរដ្ឋនេះ ក៏ដោយសារតែផ្លូវមួយនេះស្ថិតក្នុងគម្រោងត្រូវកសាង នៅក្នុងរដូវប្រាំងខាងមុខនេះហើយ ហេតុនេះមានតែការជួសជុលដោយឈូសពូន និងកិនបង្ហាប់ សម្រាប់ធ្វើដំណើរបណ្ដោះ
អាសន្នតែប៉ុណ្ណោះ ទម្រាំដល់ពេលចាប់
ផ្ដើមកសាង នៅខែប្រាំងខាងមុខនេះ ។

ទោះយ៉ាងនេះក្តី មន្ត្រីជំនាញក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមសហ
ការ ជួយនាំគ្នាបាចទឹកចេញ ពីក្រឡុកតាមដងផ្លូវដើម្បីងាយស្រួលក្នុងការ
ឈូសពង្រៀបជួសជុលផ្លូវឡើងវិញ។

ប្រជាពលរដ្ឋដែលឃើញសកម្មភាពរបស់លោកជំទាវកែ ចន្ទ័មុនី អ្នកតំណាងរាស្រ្ត មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរយកចិត្តទុកដាក់បែបនេះ ក៍បានបានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ដែលយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ បែបនេះ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner