គ្រូបង្វឹកហែលទឹកទីឆ្ងាយ២០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានដោយជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន “Beginners Open Water Swimming Coach Clinic” ដែលបានប្រព្រឹត្តធ្វើរយៈពេលពីរថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ក្រោមគម្រោងបណ្ដុះបណ្ដាលផ្ទាល់របស់សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចប់កាលពីពេលថ្មីៗដោយភាពជោគជ័យ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ ក្នុងពិធីបិទវគ្គថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋានមានសារសំខាន់ក្នុងការលើកម្ពស់សមត្ថភាពគ្រូបង្វឹកកីឡាហែលទឹក  ឲ្យកាប់តែមានជំនាញច្បាស់លាស់ដែលសិក្ខាកាមទាំងអស់ នឹងក្លាយខ្លួនជាគ្រូបង្ហាត់កីឡាហែលទឹក ដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនី ដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីមានទេពកោសល្យ សម្រាប់វិញ្ញាសាហែលទឹកទីឆ្ងាយនេះ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា គោលបំណងដែលសហព័ន្ធបើកវគ្គនេះឡើង គឺទី១ ដើម្បីបង្កើនធនធានគ្រូបង្វឹកផ្នែកកីឡាហែលទឹកទីឆ្ងាយ នៅតាមក្លិប សមាគម ខេត្ត ទី២ ចង់ពង្រឹងសមត្ថភាពគ្រូឧទ្ទេសរបស់កម្ពុជាឲ្យមានបទពិសោធន៍បង្រៀន និងចែករំលែកចំណេះដឹងរបស់គ្រូឧទ្ទេសដែលបានទៅសិក្សានៅបរទេសនោះ មកដល់គ្រូបង្វឹកនៅក្នុងប្រទេស។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាម ចូលរួមចំនួន២០នាក់ មកពី០៦ ស្ថាប័ននាយកដ្ឋានអប់រំកាយ និងកីឡាមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ និង ក្លិបហែលទឹកមច្ឆានុប៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner