អ្នកផ្ទុកមេរោគអេដស៍ចំនួន១៤៧គ្រួសារបានទទូលអំណោយពីឯកឧត្តមនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារផ្ទុកមេរោគអេដស៍ចំនួន ១៤៧គ្រួសារ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ។

តាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ដោយបានការគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក បានរៀបចំពិធីចែកអំណោយ ជូនដល់គ្រួសារអ្នករងគ្រោះដោយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ នាពេលនេះ ពិតជាមានអត្ថន័យ សារៈសំខាន់ មានទឹកចិត្តមើលឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខប្រជាជនរងគ្រោះដោយគ្រោះធម្មជាតិ ពិសេសអ្នករងគ្រោះដោយមេរោគអេដស៍។

ចំពោះគ្រួសារអ្នករងគ្រោះដោយមេរោគ និងជំងឺអេដស៍ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមនារពេលនេះ សរុបចំនួន ១៤៧គ្រួសារ មកពី ៖ ឃុំអំពៅព្រៃចំនួន១៧ គ្រួសារ, ឃុំបឹងខ្យាងចំនួន ១២គ្រួសារ, ឃុំបារគូចំនួន ០២គ្រួសារ, ឃុំដើមឫស ចំនួន ១២គ្រួសារ, ឃុំគោកត្រប់ចំនួន ០៩គ្រួសារ, ឃុំថ្មីចំនួន ០៣គ្រួសារ, ឃុំព្រះពុទ្ធចំនួន ១៦គ្រួសារ, ឃុំព្រែកស្លែងចំនួន ១១គ្រួសារ ឃុំត្រពាំងវែងចំនួន០៤ គ្រួសារ ឃុំទ្រាចំនួន ១៤គ្រួសារ, ឃុំកណ្តោកចំនួន ១២គ្រួសារ ឃុំរលាំងកែនចំនួន ០៤គ្រួសារ, ឃុំរកា ចំនួន ០៣គ្រួសារ, ឃុំជើងកើបចំនួន ០៨គ្រួសារ, ឃុំព្រែករកាចំនួន ១៣គ្រួសារ, ឃុំសៀមរាប ចំនួន ០៧គ្រួសារ និងឃុំអន្លង់រមៀត ចំនួន ០៦គ្រួសារ។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ការផ្តល់អំណោយនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាកទៅដល់បងប្អូន គ្រួសារអ្នករងគ្រោះមេរោគអេដស៍ និងជំងឺអេដស៍ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ឯកឧត្តម បានបន្តថា សមិទ្ធផលកើតឡើងនាពេលនេះ គឺបានកើតឡើងដោយសារគណៈបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុនសែន ដែលបានដាក់ចេញនូវនយោបាយឈ្នះៗ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការរីកចម្រើនលើគ្រប់វិស័យ។ 

ស្ថានភាពនៃជីវភាពប្រជាជនកម្ពុជា  ជាទូទៅមានភាពល្អប្រសើរ  ដោយសារតែកំណើនផលិតផលក្នុងស្រុក សរុបជាមធ្យមសម្រាប់មនុស្សម្នាក់ៗ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅដល់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលក្នុងនោះ រាជរដ្ឋាភិបាល បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម(បសស) ក្នុងគោលដៅផ្ដល់នូវសេវាធានាសន្តិសុខសង្គម ដើម្បីជួយទំនុកបម្រុងដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរពេលចាស់ជរា និងនៅពេលរងហានិភ័យការងារផ្សេងៗ។

ក្នុងខណៈនោះឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភដល់គ្រួសារអ្នករងគ្រោះមេរោគអេដស៍ និងជំងឺអេដស៍ក្នុងស្រុកកណ្តាលស្ទឹង ១៤៧គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥Kg, មី១កេស, សារុង១ និងថវិកា ៧ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភដល់អាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំស្រុក និងកងកម្លាំងមានសមត្ថកិច្ចជច្រើនទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner