សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ អគារសិក្សា បណ្ណាល័យ និងទីចាត់ការ ចំនួន ៣ខ្នង ០៩បន្ទប់ សរុបថវិកាអស់ ១៥២.៥០០ដុល្លារអាមេរិក ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា បណ្ណាល័យ និងទីចាត់ការ ចំនួន ៣ខ្នង ០៩បន្ទប់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២២នេះ ។
លោក ឡាយ សំអឿន អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ បានឲ្យដឹងថា អគារសិក្សា១ខ្នង ៩ម៉ែត្រ×៤០ម៉ែត្រ មាន ០៥បន្ទប់ នៅសាលាបឋមសិក្សាវត្តប្រស្រែ ភូមិប្រស្រែ ឃុំបឹងព្រះ ចំណាយថវិការសរុប ៧៦,៥០០ដុល្លារអាមេរិក ។ បណ្ណាល័យ ១ខ្នង ៩ម៉ែត្រX១៥ម៉ែត្រ មាន ០២បន្ទប់ នៅសាលាបឋមសិក្សាស្នេហ៍រាន ភូមិស្នេហ៍រាន ឃុំបឹងព្រះ ចំណាយថវិការសរុប ៣៨,០០០ដុល្លារអាមេរិក ។ ទីចាត់ការ ១ខ្នង ៩ម៉ែត្រX១៥ម៉ែត្រ មាន ០២បន្ទប់ នៅសាលាបឋមសិក្សា ឃ្លាំងសេដ្ឋី ភូមិដីថុយ ឃុំបឹងព្រះ ចំណាយថវិការសរុប ៣៨,០០០ដុល្លារអាមេរិក ។ ការចំណាយថវិកាសាងសង់អគារសិក្សា បណ្ណាល័យ និងទីចាត់ការ ៣ខ្នង ០៩បន្ទប់នេះ សរុបថវិកាអស់ ១៥២.៥០០ដុល្លារអាមេរិក (មួយរយហាសិបពីរពាន់ ប្រាំរយដុល្លាអាមេរិក) ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែង នូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានខិតខំអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារ ណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
សម្តេចក្រឡាហោម ស ខេង ថ្លែងថា សមិទ្ធផលនេះ សម្រេចបានតាមរយៈការចាក់វាក់សាំងបង្កាកូវីដ១៩ ដែលបានជួយបង្កើនរនាំងការពារដ៏រឹងមាំចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើ សុខុមាលភាពប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ប្រទេសជាតិយើង ។
រួមជាមួយគ្នានេះផងដែរអគារសិក្សា ០៣ខ្នង ស្មើ ០៩បន្ទប់ ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់សង្គម បម្រើឲ្យវិស័យសិក្សាធិការ ដែលនេះពិតជាសក្ខីភាពមួយសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកាអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ។
ក្នុងឱកាសនោះដែរសម្តេច
ក្រឡាហោម ស ខេង បានឧបត្ថមសាលាស្រុកបាភ្នំ ១លានរៀល សាលាឃុំបឹងព្រះ ៥០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១៣៥នាក់ ម្នាក់ៗ ២ម៉ឺនរៀល សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៥០នាក់ យុវជនកាកបាទក្រហម ៥០នាក់ យុវជនកាយរិទ្ធ ៥០នាក់ ម្នាក់ៗ ០១ម៉ឺនរៀល សិស្សានុសិស្សចំនួន ១៥០នាក់ ម្នាក់ ៗប៊ិច សៀវភៅ និងថវិកាមួយចំនួន ដូនជីតាជី ចំនួន ១០០នាក់ ម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកា ០១ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន ៤០០នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល ៕ ដោយ-រ៉ាវុធ



