សមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ0៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ0៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ករណីប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង២១ និង៣០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ ០៣នាក់រួមមាន ៖ (១-ឈ្មោះ រស់ រដ្ឋា  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ,  ២-ឈ្មោះ ហេង សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក, ៣-ឈ្មោះ អៀង រដ្ឋា  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ) ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner