អតីតប្រធានាធិបតីស្រីលង្កាទៅដល់មាតុប្រទេសវិញហើយ ក្រោយភៀសខ្លួន ៧សប្តាហ៍
អត្ថបទដោយ៖
លន់ សារ៉ាត
កូឡុំបូ៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានធ្វើដំណើរទៅដល់រដ្ឋធានីកូឡុំបូវិញហើយ នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៣ កញ្ញានេះ ពោលគឺបន្ទាប់ពី ៧សប្ដាហ៍ដែលលោកភៀសខ្លួនចេញពីប្រទេស ចំពោះមុខវិបត្តិសេដ្ឋកិច្ច និងបាតុកម្មតវ៉ា ទាមទារឱ្យលោកលាលែងចេញពីតំណែង។
លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយធ្វើដំណើរទៅដល់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី មុនពេលទៅថៃ បន្ទាប់ពីក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក។
លោក Rajapaksa បានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងពេលស្នាក់នៅសិង្ហបុរី។
មានរដ្ឋមន្ត្រីមួយចំនួនត្រូវបានរាយការណ៍ថា បានទទួលលោកនៅចំណតអាកាសយានដ្ឋាន ហើយអ្នកនាំពាក្យក្រសួងការពារជាតិស្រីលង្កា បានប្រាប់ BBC ថា លោកត្រូវទទួលការការពារសន្តិសុខ ក្នុងនាមជាអតីតប្រធានាធិបតី៕ ប្រភពពីBBC , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ