សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» កំពុងបោះពុម្ព ចំនួនបួនម៉ឺន ច្បាប់បន្ថែមទៀត
ភ្នំពេញ៖ គេត្រូវរង់ចាំបីសប្ដាហ៍ទៀត ទម្រាំសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដែលអស់ពីស្តុកទៅហើយនោះ លេចវត្តមានជាថ្មី នៅលើ ទីផ្សារសៀវភៅ។ នេះបើតាមការបញ្ជាក់ពី លោក ឆាយ សុផល អ្នកនិពន្ធជាអ្នកកាសែតជើងចាស់ និងជាសាស្ត្រាចារ្យផ្នែកព័ត៌មាន។
លោក ឆាយ សុផល បាននិយាយថាការ បោះពុម្ព សៀវភៅ «កូន ប្រុស ច្បង នាយក រដ្ឋ មន្ត្រី ដំណើរ ឆ្ពោះ ទៅ បន្ត វេន ហ៊ុន ម៉ា ណែត » លើក ទី ១ មាន ចំនួន ពីរ ម៉ឺន ក្បាលដែល បាន ទទួល ការ គាំទ្រ យ៉ាង ច្រើន លើស លុប ពី សំណាក់ អ្នក អាន គ្រប់ ស្រទាប់ វណ្ណៈ។ ក្នុង នោះ អ្នក អាន ខ្លះ ចំណាយ ថវិកា ទិញ ដោយ ខ្លួន ឯង ដើម្បី បង្ហាញ ពី ការ គាំទ្រ ចំពោះ អ្នកនិពន្ធ និង ខ្លះ ទៀត ទទួល បាន សៀវភៅ តាម រយៈ ការ ផ្ដល់ ជូន ដោយ ឥត គិត ថ្លៃ ពី សំណាក់ ក្រុម ការងារ របស់ លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តី របស់ គណបក្ស ប្រជាជន កម្ពុជា ដែល ជា តួ អង្គ ឯក នៅ ក្នុង សៀវភៅ នេះ តែ ម្ដង ។
តាម រយៈ សន្ទុះ គាំទ្រ ដ៏ ច្រើន លើស លប់ នេះ លោក ឆាយ សុផល ដែលជា អ្នក និពន្ធ បាន សម្រេច បោះ ពុម្ព សៀវភៅ «កូន ប្រុស ច្បង នាយក រដ្ឋ មន្ត្រី ដំណើរ ឆ្ពោះ ទៅ បន្ត វេន ហ៊ុន ម៉ា ណែត » ចំនួនបួនម៉ឺនក្បាលបន្ថែម ទៀត ។ ក្រោយ បោះ ពុម្ព រួច រាល់ អ្នក អាននឹង អាច ស្វែង រក ទិញ សៀវភៅ នេះ បាន នៅ តាម បណ្ណាគារ នានា ក្នុង រាជធានី ភ្នំពេញ ក៏ ដូច ជា នៅ តាម បណ្ដា ខេត្ត ផ្សេង ៗ។
ចំពោះ សៀវភៅ នេះ ទៀត សោត អ្នក និពន្ធ បញ្ជាក់ថា នឹង ដាក់ លក់ ក្នុង តម្លៃ សមរម្យ បំផុត ដើម្បី អនុញ្ញាត ឲ្យ ប្រជាជន កម្ពុជា មាន លទ្ធភាព ទិញ យក ទៅ អាន ជា ពុទ្ធិ អំពី ដំណើរជីវិត និង ការងារ របស់ លោក ហ៊ុន ម៉ាណែត ដែល ជា កូន ប្រុស ច្បង របស់ លោក នាយករដ្ឋ មន្ដ្រី និង ជា បេក្ខជននាយករដ្ឋមន្រ្តី របស់ គណបក្ស កាន់ អំណាច គឺ គណបក្ស ប្រជាជន កម្ពុជា៕ ដោយ៖ កែវ កិរិយា ជា សុខនី
