អាជ្ញាធរ និងមន្ត្រីជំនាញអប់រំ បានសាទរ កោតសរសើរ ផ្នែកឯកជនដែលផុលផុសវិនិយោគច្រើន ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស
បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ និងជំនាញអប់រំបានសាទរ កោតសរសើរ ផ្នែកឯកជនដែលផុលផុសវិនិយោគច្រើនឡើងក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូច លោក ឈួ ប៊ុនរឿង ថ្លែងបែបនេះ ក្នុងពិធីបេីក បវេសនកាល និង ចែកវិញ្ញាបនប័ត្រ បញ្ចប់ការសិក្សាសិស្សនៅសាលា អន្តរជាតិ អេ ឡេហ្គឹន(Elegant International School :EIS) នៅទីតាំងគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន នៅបុរីសានហូភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីចុងសប្ដាហ៍ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ឃុន ជឿន អភិបាលក្រុមហ៊ុន សហស្ថាបនិក និងជានាយកសាលាអន្តរជាតិអេឡេហ្គេម (Elegant International School :EIS) ប៉ោយប៉ែតបានឱ្យដឹងថា សាលាត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៦ មានស្ថាបនិក៤រូប គឺ លោកសួង សុខហ៊ាង លោក ឈឹម គន្ធា លោក អ៊ុត សុខលី និង លោក ឃុន ជឿន ។ បច្ចប្បន្នសាលាមានបុគ្គលិក ១៦៩នាក់/ស្រី ១០០នាក់ ជនបរទេស ២៥នាក់/ស្រី១៤នាក់ ហើយជាគ្រូបង្រៀនមានចំនួន ១៤១នាក់/២៩នាក់/ស្រី៩នាក់ ។

សាលាមានកម្មវិធីសិក្សា៣ធំៗគឺកម្មវិធីសិក្សាជាតិ សិក្សាអន្តរជាតិ និងសិក្សាភាសាអង់គ្លេស -ចិនទូទៅ ហើយមានសិស្ស ១.៤៥០នាក់/ស្រី៨១៥នាក់ និងក៏មានសិស្សអាហារូបករណ៍និងកញនបុគ្គលិកផងដែរ ។
លោកបន្តថា នាឆ្នាំសិក្សា២០២០-២០២១កន្លងមក ការសិក្សាចំណេះទូទៅ ភាសាខ្មែរ សាលាមានបេក្ខជនប្រលងសញ្ញាប័ត្រមធ្យមសិក្សា៥៧នាក់/ស្រី៤៤នាក់ ក្នងលទ្ធផលប្រឡង់បាន៤៥នាក់និងបាននិទ្ទេសA ចំនួន ៦នាក់ /ស្រី៥នាក់។សិស្សនិទ្ទេសល្អត្រូវបានរង្វាន់ជាទីគាប់ចិត្ត គឺនិទ្ទេសA បានម៉ូតូថ្មី១គ្រឿង/នាក់ ។ និទ្ទេសB បានលុយ ៥០០ដុល្លារ/នាក់ ។
លោក ឃុន ជឿន បានបន្តថា ចំពោះសិស្សឆ្លងភូមិសិក្សា មត្តេយ្យទៅបឋមសិក្សា និង បឋមសិក្សាឡើងមធ្យមសិក្សាឆ្នាំសិក្សា២០២១-២២ មាន ១៣៣នាក់ និងសិស្សឆ្នើមប្រចាំឆ្នាំមាន ១២៤នាក់/ស្រី ៧៤នាក់ ។

លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានសាទរនឹងលទ្ធផលការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សសាលាអេឡេហ្គឹនអន្តរជាតិ ហើយបានជម្រុញឱ្យបន្តពង្រឹងគុណភាព វិន័យ សុខភាពសិក្សារបស់សិស្ស ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល លោកគ្រូ ,អ្នកគ្រូ បុគ្កលិក សិស្សានុស្ស និងអាណាព្យាបាលនៃសាលានេះ ដែលសម្រេចលទ្ធផលល្អប្រសើរលើការបណ្តុះបណ្តាលធនធានមនុស្ស ៕ ដោយ៖ឃិន គន្ធា