ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ៤៥០គ្រួសារ នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសចុះសាកសួរសុខទុក្ខសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៤៥០គ្រួសារ នៅសាលាស្រុកទឹកផុស ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លីម កម្ពុជា អមដំណើរដោយ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិសេរីភាពដល់គ្រប់ជំនឿសាសនាទាំងអស់ ក្នុងនោះសាសនាឥស្លាម ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដែលធ្វើឲ្យ មានសុខដុមរមណីយកម្មសាសនាពុំមាន ការរើសអើងពូជសាសន៍ ធ្វើឲ្យប្រទេស ជាតិមានសុខសន្តិភាពដែលបណ្ដាប្រទេសលើពិភពលោកបានយកគំរូតាម ។

ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តថា ជាមួយនឹងការផ្ដល់សិទ្ធិសេរីភាព ក្នុងការគោរពជំនឿសាសនា រាជរដ្ឋាភិបាលកម្ពុជាក៏បាន ទទួលអំណោយមនុស្សធម៌ជាបន្តបន្ទាប់ ពីបណ្ដាប្រទេសលើពិភព
លោក សម្រាប់ចែកជូនប្រជាពលរដ្ឋ ខុសពីបណ្ដាប្រទេសមួយចំនួន បានបិទទ្វារ មិនទទួលយកអំណោយដោយសារការប្រកាន់ជំនឿពូជសាសន៍ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តថា យើងមានភ័ព្វសំណាងណាស់ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត
ដ៏ឈ្លាសធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរីកចម្រើនជាបន្តបន្ទាប់ ។ ហើយយើងសង្ឃឹមថាទៅថ្ងៃអនាគតយើងនឹងទទួលបានការអភិវឌ្ឍថ្មីៗ បន្ថែមទៀត ហេតុនេះយើងទាំងអស់គ្នាត្រូវតែរក្សាការពារសុខសន្តិភាពនេះឲ្យបានគង់វង្ស ។

សម្រាប់អំណោយដែលបានទទួលយកមកចែកជូននៅពេលនេះគឺជារបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជាសម្រាប់ចែកជូនប្រជាពលរដ្ឋរងងាយរងគ្រោះ ដែលមានសរុបចំនួន 3 ពាន់កញ្ចប់ ក្នុងនោះខេត្តកំពង់ឆ្នាំងបានទទួលបានមុនគេមានចំនួន ៤៥០កញ្ចប់ស្មើនិង ៤៥០គ្រួសារ ផងដែរ ។

បន្ទាប់ពីការសាកសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤៥០ គ្រួសារ រួចមក ឯកឧត្តមបាននាំយកទ័យទាន មានអង្ករ មី ទឹកត្រី ត្រីខ និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃគង់នៅវត្តសុវណ្ណនេសត្ថាណរាមស្ថិតក្នុងភូមិស្រែតាជ័យឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner