ផ្លូវលំគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្រដែលរងការខូចខាត ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាប់ផ្តើមឈូសឆាយកែសម្រួលហើយ

កំពង់ឆ្នាំង ៖ តាមសំណូមពររបស់ប្រជាពលរដ្ឋ ផ្លូវលំគ្រួសក្រហម ១ខ្សែ ជាង ៧គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាច
ទៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ដែលរងការខូចខាតយ៉ាងខ្លាំងនោះ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល
ខេត្តកំពង់ឆ្នាំង មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមដំណើរការឈួសឆាយផ្លូវ ១ខ្សែខាងលើនេះហើយ ។

បងប្អូនប្រជាពលរដ្ឋរស់នៅភូមិកងមាសបានឲ្យដឹងថា ផ្លូវលំ
មួយខ្សែខាងលើនេះ បានរងការខូចខាតយូរហើយដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនភូមិដែលប្រើប្រាស់ផ្លូវនេះ ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពីស្រែចម្ការមកលក់ដូរនៅទីផ្សារ ពិសេសទៀតនោះ គឺការដឹកជញ្ជូនអ្នកជំងឺ មកកាន់មន្ទីរពេទ្យខេត្ត ។

ប៉ុន្តែក្រោយពីមានសំណូមពរយ៉ាងទទូចពីប្រជាពលរដ្ឋ ដែលបានផ្ដិតមេដៃរាប់រយនាក់ស្នើសុំដល់អាជ្ញាធរស្រុក និងមន្ទីរជំនាញឲ្យជួយជួសជុលផ្លូវខាងលើនេះ រួមនឹងការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងផងនោះ ឥឡូវត្រូវបានចាប់ផ្ដើមធ្វើការឈូសឆាយផ្លូវនេះ ក៏បានដំណើរការតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋហើយ។

អាជ្ញាធរភូមិកងមាស ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវខាងលើនេះសូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុករលាប្អៀរ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនក្រុមការងារនិងគ្រឿង
ចក្រចុះមកឈួសឆាយផ្លូវខាងលើនេះ ដើម្បីជួយសម្រួលចរសចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយងាយស្រួល ទៅតាមសំណូមពរក្នុងពេលដែលបុណ្យកាន់បិណ្ឌនិងបុណ្យ
ភ្ជុំបិណ្ឌបានខិតជិតមកដល់ហើយនោះ ។

អាជ្ញាធរនិងប្រជាពលរដ្ឋសូមគោរពជូនពរដល់ឯកឧត្តម និងលោកជំទាវ អស់លោកក្នុងក្រុមការងារទាំងអស់ សូមឱ្យបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការនិងទទួលជោគជ័យគ្រប់ការងារ និងភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន អរគុណសន្តិភាព៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner