ក្រុមតំណាងផ្នែកច្បាប់លោក ប្រាយុទ្ធ ដាក់បណ្តឹងសាទុក្ខ ទៅតុលាការធម្មនុញ្ញថៃបន្ត តំណែងជា នាយករដ្ឋមន្ដ្រី
ក្រុមអ្នកតំណាងផ្នែកច្បាប់របស់លោក ប្រាយុទ្ធ ចាន់ អូចា អតីត នាយករដ្ឋមន្ត្រីថៃ បាន ដាក់បណ្តឹង ជំទាស់ទៅលើសេចក្តីសម្រេចរបស់ តុលាការធម្មនុញ្ញថៃ ដែលបាន បញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រី របស់លោកកាល ថ្មីៗនេះ។ អ្វីដែលជាចំណុចចម្រូងចម្រាស់ លើ សេចក្តីសម្រេច បញ្ចប់ អាណត្តិ ដឹកនាំ ប្រទេសថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា គឺថេរវេលានៃការឡើងកាន់តំណែង នាយករដ្ឋមន្ត្រីដែលកំណត់ត្រឹម៨ឆ្នាំ ។
ក្រុមអ្នកតំណាងផ្នែកច្បាប់របស់លោក ប្រាយុទ្ធ ចាន់ អូចា អតីតនាយករដ្ឋមន្ត្រីថៃផុតអាណត្តិ ទើបបាន ដាក់បណ្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃកាលពីថ្ងៃទី០ ១ ខែកញ្ញា ឆ្នាំ២០២២ ដោយទាមទារឲ្យ បន្ត តំណែងគ្រប់គ្រងប្រទេសថៃរបស់លោកអូចា។
តាមការចុះផ្សាយរបស់ សារព័ត៌មានថៃ The Nation ឯកសារបណ្តឹងដែលមានកម្រាស់ ៣០ទំព័រ មាន បញ្ជាក់ ពី គោលការណ៍ច្បាប់ ជាច្រើន ដែលបង្ហាញពី កាលបរិច្ឆេទ ចាប់ផ្តើមកាន់តំណែងរបស់លោកប្រាយុទ្ធ។ ជាអំណេះអំណាង បង្ហាញថា លោក ប្រាយុទ្ធ ចាន់អូចា មិនបានចាប់ផ្តើម ធ្វើនាយករដ្ឋមន្ត្រីថៃ ក្នុងឆ្នាំ២០១៤ទេ តែអាច ផ្តើមនៅឆ្នាំ ២០១៧ ឬ ២០១៩។
ការ ឡើង កាន់ តំណែង នាយករដ្ឋមន្រ្តី របស់ លោកប្រាយុទ្ធ ត្រូវ បាន ធ្វើ ឡើង ជា ពីរ ដំណាក់កាល គឺ ដំណាក់កាល មិន ផ្លូវការ និង ដំណាក់កាល ផ្លូវការ។ ដំណាក់កាល មិន ផ្លូវការ គឺ លោក បាន កាន់ តំណែង ក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាល ដឹកនាំដោយ លោកស្រី យីង ឡាក់ កាលពី ថ្ងៃទី២៤ សីហា ឆ្នាំ ២០១៤។ ដំណាក់កាល ផ្លូវការ លោក បាន បន្ត កាន់ តំណែង នាយករដ្ឋមន្រ្តី នៅ ក្រោយ ការ បោះឆ្នោត សភាស្របច្បាប់ នៅ ថ្ងៃទី២៤ មីនា ឆ្នាំ ២០១៩។
សូមជម្រាបថា តុលាការធម្មនុញ្ញថៃទុកពេល ២សប្តាហ៍ ឲ្យ លោកប្រាយុទ្ធ ចាន់អូចា ប្តឹងជំទាស់តវ៉ា ទៅសេចក្តីសម្រេចបញ្ចប់តំណែង របស់លោក បន្ទាប់ពីចេញ តុលាការ ធម្មនុញ្ញ ថៃចេញសេចក្តី សម្រេច ជាឯកច្ឆន្ទ នៅ ថ្ងៃទី ២៤ ខែសីហា។ ឯកសារ បណ្តឹងសាទុក្ខនេះ ត្រូវគេរំពឹងថា អាចនឹងត្រូវចំណាយពេលមួយខែ ដើម្បីឈានដល់សេចក្តីសម្រេចបន្ត។
ដ្បិតអស់បុណ្យ លែងមានតំណែងជានាយករដ្ឋមន្ត្រីទៀតក៏ពិតមែន ប៉ុន្តែលោក ប្រាយុទ្ធ ចាន់អូចា នៅតែបន្តមុខងារជារដ្ឋមន្ត្រីក្រសួង ការពារជាតិ ជាធម្មតា។ ចំណែក លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន បានឡើងមកធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះ អាសន្ន។ តាម រដ្ឋធម្មនុញ្ញ បច្ចុប្បន្ន លោក ចាន់អូចា មិន អាច បន្ត កាន់ តំណែង មួយ នេះ បាន ទៀត ឡើយ និង ក៏ គ្មាន សិទ្ធិ ឈរ ឈ្មោះ ជា ថ្មី ដែរ ព្រោះលោកបាន កាន់ តំណែង ជា ប្រមុខ ដឹក នាំ ប្រទេស ថៃ អស់ រយៈ ពេល ២ អាណត្តិ រួច ទៅ ហើយ៕ បណ្ដូល ពេជ្រ