សម្តេចតេជោ បានបង្ហោះអបអរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង

អបអរសាទរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយ ២គ្រឿង មាស ១គ្រឿង លើប្រភេទវិញ្ញាសា Women 400m Bifins និងសំរឹទ្ធ ១គ្រឿង លើប្រភេទ វិញ្ញាសា Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ។

សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនីកម្ពុជាយើងទទួលបានចំនួន ០៤គ្រឿង ពីការប្រកួត នេះ រួមមាន មេដាយមាស ៣គ្រឿង និងមេដាយ សំរឹទ្ធ ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner