ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការទាំងឡាយរបស់អ្នកក្នុងពេលនេះកំពុង មានដំណើរការល្អប្រសើរណាស់ ប៉ុន្តែស្ថានភាពនៅក្បែរខ្លួនក៏មិនទាន់បានស្ងប់ស្ងាត់ទាំង ស្រុងនៅឡើយ ដូច្នេះសូមមានការប្រយ័ត្នគ្រប់ស្ថានការណ៍។ ចំណាយពេលបន្ថែមស្វែង យល់ព្រឹត្តិការណ៍ដែលកំពុងកើតឡើង ហើយប្រើប្រាស់ពត៌មាន និងទំនាក់ទំនងជិតស្និត ដើម្បីស្តាររាល់ហេតុការណ៍ដែលបានកើតឡើង។ ក្នុងនោះ ប្រហែលជាអ្នកគួរធ្វើការងាររួម គ្នាជាមួយមិត្តក្នុងក្រុមអោយបានរឹងមាំជាងមុន។ បោះបង់ចោលការសង្ស័យដែលគ្មានមូល ដ្ឋាន។ ចំពោះទិសភោគផលធំក្នុងថ្ងៃនេះ គឺទិសពាយ័ព្យ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពប្រែប្រួល និងភាពប្រញាប់ប្រញាលកំពុង យាយីទៅដល់គម្រោងការងារ។ អ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់បំពេញការងារ តាមបំណងប្រាថា្ននោះទេ ហេតុនេះសូមជ្រើសការងារជាអាទិភាព ហើយបោះបង់ការងារ ខ្លះដែលមិនមានប្រយោជន៍ទៅដល់អនាគតការងាអ្នក។ កុំធ្វើការចាកចេញដំណើរឆា្ងយ ឬ ប្រើប្រាស់ដើមទុនច្រើនក្នុងអាជីពនៅពេលនេះ ពីព្រោះផលចំណេញនៅមានកំរិត វាមិនទាន់គ្រប់គ្រាន់ទៅនឹងដើមទុនដែលអ្នកបោះចេញនោះទេ។ រក្សាស្ថានភាពការងារ ចាស់ ហើយព្យាយាមចូលទៅកាន់តែកៀកនឹងបញ្ហា ដើម្បីអ្នកមានលទ្ធភាពកែច្នៃបានល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំង លោកអ្នកដែលប្រកបអាជីវកម្មគ្រប់ធន់ នឹងទទួលបានភាពជោគជ័យច្រើន។ ស្ថានភាពក្នុង ពេលនេះអំណោយផលទៅដល់ការបោះជំហានដែលមានស្ថេរភាព។ ចំណែកបញ្ហាដែល ធ្លាប់នៅកណ្តាលផ្លូវរបស់អ្នកក៏ហាក់រលាយបាត់ទៅ ឬគ្មានអំណាចគ្រប់គ្រាន់មកបង្អាក់ គោលដៅរបស់អ្នកទេ ហេតុដូច្នេះសូមបំពេញការងារទៅតាមបំណង នឹងទៅតាមរបត់ដែល អ្នកបានរៀបចំ។ កុំមានការភ័យខ្លាច អ្វីៗសុទ្ធតែអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ លើសពីភាពចម្រើនក្នុងអាជីព ទំនាក់ទំនងផ្ទាល់ខ្លួនក្នុងពេលនេះមានភាពរលូន ស្រស់ ត្រកាលណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពទំនាក់ទំនងក្នុងការងារថ្ងៃនេះជា បន្ទុកទៅដល់លទ្ធផលការងារនៅចុងបញ្ចប់។ អ្នកអាចពិបាកនឹងរំដោះខ្លួនចេញពីបញ្ហា ដែលអាចនឹងកើតឡើងក្នុងក្រុមការងារ។ យកល្អកុំនិយាយច្រើន ហើយបើអាចជៀសវាង បានសូមរក្សាគំលាតពីជំនួប រក្សាភាពស្ងៀមស្ងាត់ និងផ្តោតការយកចិត្តទុកដាក់លើការ បញ្ចប់កាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អបំផុត គឺជាការគ្រប់គ្រាន់សម្រាប់ពេលនេះ។ ចំពោះការ ផ្តល់ជូនខ្លះគួរពិនិត្យពិច័យ ពីព្រោះស្ថានភាពខ្លះអាចនឹងបន្លំទឹកចិត្តរបស់អ្នកដោយងាយ។ លើសពីនេះ បើអាចសូមកុំចាយវាយ ឬបោះទុនក្នុងពេលនេះទើបជាការប្រសើរបំផុត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមរក្សាឲ្យបាននូវអាកប្បកិរិយាល្អចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច ម្យ៉ាងបើអ្នកឆេវឆាវនោះនឹងអាចមានរឿងធំមិនខាន។ យកល្អ សូមប្រើប្រាស់ពេលវេលាអោយបានល្អម៉ត់ចត់បំផុត ពីព្រោះចាប់ពីពេលថ្ងៃទៅ អ្នកអាច បាត់បង់ពេលវេលាសម្រាប់បំពេញការងារកាន់តែច្រើន។ ក្នុងនោះសូមចងចាំថា បញ្ហាដែល អាចមកបង្អាក់ និងបង្កភាពតានតឹងក្នុងការងារ គឺ ការងារសេសសល់ និងកកកុញដែលនៅ ក្នុងការទទួលខុសត្រូវរបស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អទេក្នុងពេលនេះ។ សូមប្រយ័ត្នគ្រោះកាច ដោយសារមាត់ ហើយការជឿទុកចិត្តមនុស្សដែលមិនសូវស្គាល់ច្បាស់ គឺមិនគួរធ្វើឡើយ។ សូមប្រយ័ត្នថែទាំសុខភាពឡើយវិញ ត្រូវសម្រាកខួរក្បាលឲ្យបានច្រើន។ ទម្លាក់ចោលរឿងតូចតាចគ្មានប្រយោជន៍ ពិសេសសូមកុំបញ្ចេញយោបល់ដែលប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ ពិសេសមនុស្សនៅក្នុងក្រុមការងារ។ ក្រៅពីនេះ សូមបើកចិត្តទទួលយកការចែករំលែក ការដកស្រង់បទពិសោធន៍ ឬចំណាយ ពេលវេលាបន្ថែមទៅលើការសិក្សារៀន សូត្រ ឬការចូលរួមវគ្គបណ្តុះបណ្តាលថ្មីៗ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ ការសម្រេចចិត្តរបស់អ្នកក្នុងពេលនេះនឹងទទួលបានការគាំទ្រច្រើនពីមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ អ្នកមានលទ្ធភាព និងសមត្ថភាពពេញលេញដើម្បីធ្វើឲ្យ សម្រេចការងារដែលមាននៅក្នុងដៃនាពេលនេះ។ ទន្ទឹមនឹងឳកាសល្អនេះ អ្នកអាចបោះ ជំហានបន្ថែមទៅលើការងារចាស់ ឬការបង្កើតស្ថានភាពអាជីពថ្មី។ កុំខ្លាចក្នុងការសុបិន្ត បើ ទោះបីជាការងារនោះហាក់ធំដុំក្តី ដោយអ្នកលទ្ធផលវិជ្ជមានស្ថិតនៅលើផ្លូវរបស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែសូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្តប្រសិនបើអ្នកមានបញ្ហា។ មនុស្សនិន្ទាមានច្រើនក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ និងរស់នៅដោយកុំប្រមាថស្ថានការណ៍។ ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយសូមប្រុងប្រយ័ត្ន ឬចូរធ្វើដំណើរដោយ មានគ្នាទើបកាន់តែប្រសើរ។ ដោយឡែក ទាក់នឹងការផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅ បានតាមបំណងគ្មានអ្វីជំទាស់នោះទេ។ ប្រការដែលគួរយកចិត្តទុកដាក់បំផុត គឺរក្សាគំលាត ពីបញ្ហារបស់អ្នកដទៃ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបាន។ មនុស្សដែលធ្លាប់រំខានសេចក្តីសុខអ្នក នឹងបែរជាបាក់បបខ្លបខ្លាចអ្នកទៅវិញ។ ការទិញចូលអចលនទ្រព្យអាចធ្វើទៅបានយ៉ាងប្រសើរណាស់។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ប៉ុន្តែការគ្រប់គ្រងពាក្យ សំដី និងអាកប្បកិរិយាក៏សំខាន់បំផុតផងដែរ ធ្វើយ៉ាងណាកុំពាក់ព័ន្ធនឹងរឿងរសើប។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោងអ្នកច្រើន ដូច្នេះស្ថានភាពលំបាកមួយចំនួនដែលអាចនឹងកើតឡើងមិនអាច រំខានទៅដល់កិច្ចការងារ និងលទ្ធផលដែលអ្នករំពឹងទេ។ ផ្ទុយពីអំណោយផលដែលអ្នកនឹង ទទួលបានពីស្ថានភាពខាងក្រៅ ស្ថានភាពផ្លូវចិត្តរបស់អ្នកទើបជាបញ្ហាដល់ការងារ។ កុំ គាស់កកាយបញ្ហាចាស់ កុំផ្អែកលទ្ធផលការងារថ្មីទៅលើកំហុសចាស់ពីអតីត។ អ្នកត្រូវចេះ រៀបចំគំនិត និងធ្វើការសម្រេចចិត្តអោយបានល្អជាមួយនឹងពត៌មានពិតថ្មីៗ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ អ្នកអាចធ្វើការបណ្តាក់ទុនលើធនធានតិចច្រើនទៅតាមលទ្ធភាព ហើយផលចំណេញ នឹងកើតឡើងច្រើន។ ពាក្យសំដី អាកប្បកិរិយារបស់អ្នកក៏នឹងមិនចោទជាបញ្ហាក្នុងទំនាក់ ទំនងរវាងមនុស្សនៅកន្លែងការងារដែរ ដូច្នេះវាផ្តល់លទ្ធភាពពេញលេញអោយអ្នកសំដែង ការយល់ឃើញ និងមានភាពសេរីក្នុងការគាំទ្រគោលគំនិតរបស់ខ្លួន។ ថ្ងៃនេះក៏ជាពេល វេលាដែលមានអំណោយផលបំផុតសម្រាប់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យ ផងដែរ សុខសុភមង្គល និងយសសក្តិកើតឡើងយ៉ាងបរិបូណ៍។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងអស់របស់អ្នកអាចសម្រេចទៅ បានទៅតាមគម្រោងផែនការ។ ប៉ុន្តែស្ថានភាពទំនាក់ទំនងនៅជុំវិញខ្លួនប្រហែលជាមិនមែន ល្អប្រសើរប៉ុន្មានោះទេ។ អ្នកអាចនឹងទទួលសំពាធខ្លះពីមិត្តរួមការងារ និងថ្នាក់ដឹកនាំហេតុ នេះសូមមានភាពអត់ធ្មត់បន្ថែមដើម្បីររក្សាស្ថានភាពទាំងអស់អោយនៅក្នុងដៃ ឬដែលអាច គ្រប់គ្រងបាន។ ក្នុងនោះសូមចងចាំថា បើទោះនៅក្នុងស្ថានភាពណាក្តី សូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះអាចដោះស្រាយបាន។ ដោយឡែក លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែងច្រើនបន្តិចលើដៃគូ អាស្រ័យហេតុនេះសូមសម្របសម្រួលអារម្មណ៍ និងគំនិតជា ថ្មីទើបជាការប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៤ ខាល មមី វក ច រាសីឡើងខ្ពស់ត្រដែត។ ការបោះទុន និងការបង្កើតរបរថ្មីមានស្ថេរ ភាពរឹងមាំ ហើយផលចំណេញកើតឡើងទ្វេរដង។ លើសពីនេះ ការចេញពីស្ថានភាពចាស់ ក៏នឹងផ្តល់ឳកាសថ្មីដល់អាជីព។