ពិធីបិទការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ២០២២

កំពត ៖ មានប្រសាសន៍បិទកម្មវិធីនាឱកាសនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ុងបានបញ្ជាក់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងពិធី “បិទ” ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ -កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស ជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២» ឱ្យមានភាពអធិកអធម និងមហោឡារឹក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត រហូតបានបញ្ចប់ដោយរលូន និងជាស្ថាពរនៅថ្ងៃនេះ។

នៅមាត់ព្រែកកំពង់បាយខេត្តកំពត ដែលជាកន្លែងប ឯកឧត្តមបណ្ឌិត្យ ម៉ៅ ធនិន អភិបាលខេត្ត បានបន្តមានប្រសាសន៍ទៀតថា ជាការពិតណាស់ ការប្រកួតមានរយៈពេលតែបីថ្ងៃក៏ពិតមែន ប៉ុន្តែបានផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែលកីឡាករ-កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំការតស៊ូព្យាយាមគោរពវិន័យប្រកបដោយ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ នៅក្នុងការប្រកួត។

ចំពោះលទ្ធផលប្រកួតដូចខាងក្រោម៖
១-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកបុរស (រង្វាន់លើកទឹកចិត្ត)
-លេខ១ ខេត្តកំពតង់ធំ
-លេខ២ ខេត្តកោះកុង
-លេខ៣ ខេត្តកំពត
-លេខ៤ រាជធានីភ្នំពេញ
-លេខ៥ ខេត្តក្រចេះ
២-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកនារី
-លេខ១ ខេត្តកណ្តាល
-លេខ២ ខេត្តកំពត
-លេខ៣ រាជធានីភ្នំពេញ
៣-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកបុរស
-លេខ១ កងទ័ពជើងទឹក
-លេខ២ ខេត្តកំពង់ឆ្នាំង
-លេខ៣ ខេត្តព្រៃវែង
-លេខ៤ ខេត្តកណ្តាល
៤-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៨០០ម៉ែត្រ ផ្នែកបុរស
-លេខ១ ក្រសួងមហាផ្ទៃ
-លេខ២ ខេត្តបន្ទាយមានជ័យ
-លេខ៣ ខេត្តកំពង់ស្ពឺ
-លេខ៤ ខេត្តបាត់ដំបង ៕ Sila Sarin

ads banner