ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ១២នាក់ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីធ្វើការឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក១២នាក់នៅចំណុចមុខធនាគារអេប៊ីអេ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរសព្ទ័ដៃម៉ាកសាំសុង ហ្គាឡាក់ស៊ីអេស២១អុលត្រា ពណ៌ខ្មៅមួយគ្រឿងដែលប្រព្រឹត្តនៅចំណុចខាងកើតវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ និង១៨ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឈៀង សំណាង ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះខេង ម៉ារ៉ាន ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១៨៣៨៦៦ ពាក់ផ្លាកលេខ ភ្នំពេញ១JF ១៩៥៤ ចំនួន០១ គ្រឿង ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner